ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព៖ ទឹក​ផ្លែឈើ​ពិសេស ដែល​អាច​ការពារ​ជំងឺផ្សេងៗ
08, Apr 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
ទឹក​ផ្លែឈើ​ពិសេស​នៅទីនេះ គឺមាន​អត្ថប្រយោជន៍​ខ្លាំងណាស់ សម្រាប់​សុខភាព​មនុស្ស​គ្រប់រូប។ វា​អាច​ការពារ​ជំងឺ​ជាច្រើន ដែល​អ្នក​នឹកស្មាន​មិន​ដល់។ អ្នក​អាច​សាកល្បង​បាន ព្រោះ​វិធី​នៃ​ការធ្វើ គឺ​ងាយស្រួល​ណាស់។



ខាងក្រោម​នេះ យើងខ្ញុំ​នឹង​ប្រាប់​អ្នក ពី​វិធី​នៃ​ការធ្វើ និង​បកស្រាយ​ពី​អត្ថប្រយោជន៍​វា​ប្រាប់​អ្នក។

វិធី​នៃ​ការធ្វើ ៖ ដំបូង អ្នក​ត្រូវ​ទិញ​ដំឡូងបារាំង​មួយ (២០០ ក្រាម) ការ៉ុត​មួយ (២០០ក្រាម) និង​ផ្លែ​ប៉ោម​មួយ (២០០ ក្រាម) បន្ទាប់មក អ្នកយក​វា​ទៅ​កិន​ជាមួយគ្នា ហើយ​យកតែ​ទឹក​មក​ផឹក​ទេ។ អ្នក​ត្រូវ​ផឹក​ឱ្យអស់ មិនត្រូវ​យកទៅ​ទុក​ក្នុង​ទូរ​ទឹកកក​ទេ។ វិធី​នៃ​ការផឹក គឺ​ផឹក​ជា​រៀងរាល់​ព្រឹក មុនពេល​អាហារ​ពេលព្រឹក។
អត្ថប្រយោជន៍ ៖

•    អាច​ការពារ និង​ព្យាបាល​ជំងឺមហារីក ដោយ​រារាំង​មិនឱ្យ​កោសិកា​មហារីក​រីក​រា​ដាល​កាន់តែ​ធំ។
•    អាច​ការពារ និង​ព្យាបាល​ជំងឺថ្លើម​រឹង ក្រលាន និង​ក្រពះ​បាន។
•    ជំងឺរបេង បេះដូង និង​ជំងឺលើសឈាម ក៏​អាច​ព្យាបាល​បានដែរ។
•    អាចធ្វើឱ្យ​អ្នកមាន​កម្លាំង​មាំមួន អាច​ប្រយុទ្ធ​នឹង​មេរោគផ្សេងៗបាន។
•    ជាងនេះទៅទៀត វា​អាច​បំបាត់​ភាព​នឿយហត់​នៃ​ភ្នែក និង​ធ្វើឱ្យ​ភ្នែក​អ្នកមាន​សំណើម និង​មិន​ស្ងួត។
•    អាច​បំបាត់​ការឈឺ​ចង្កេះ ឈឺ​ស្មា និង​ឈឺជង្គង់​ទៀតផង។
•    វា​អាចធ្វើឱ្យ​ស្បែក​អ្នក​ស្អាត និង​អាច​ព្យាបាល​ជំងឺ​ធាត់​បាន​ទៀតផង។
•    អាច​ព្យាបាល​ជំងឺ​ទល់លាមក ជំងឺ​ស្អុយ​មាត់ និង​អាច​កាត់បន្ថយ​ការឈឺចាប់​នៅពេល​មក​រដូវ៕

បញ្ជាក់ ៖ ចំពោះ​អ្នក​ដែលមាន​អាកា​រៈ​រាង​ធ្ងន់ អ្នក​អាច​ផឹក​ពីរដង គឺ​ព្រឹក និង​ល្ងាច​ម៉ោង ៥ ហើយ​ត្រូវតែ​ផឹក នៅពេល​មិនទាន់​បរិភោគ​ចំណីផ្សេង។ ម្យ៉ាងទៀត ក្រោយពេល​ផឹក​មួយ​ម៉ោង ទើប​អាច​បរិភោគ​ចំណី​បាន។ ម្យ៉ាងទៀត បើ​អ្នក​ផឹក​ហើយ​មាន​អា​ការៈមិន​ប្រក្រតី អ្នក​គួរតែ​ឈប់​ផឹក ហើយ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បន្ថែម៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com