ពីនេះ ពីនោះ
តើ​ពាក្យ «ជៀស, ចៀស» មួយណា​ត្រឹមត្រូវ?
12, Mar 2015 , 7:45 am        
រូបភាព
ដោយ: ថ្មីៗ
 

មនុស្ស​ភាគច្រើន​តែងតែ​សរសេរ​ពាក្យ​នេះ​ជា «ជៀស» មិនដែល​សរសេរ​ជា «ចៀស» ឡើយ។ តាមពិត​បើ​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​នេះ​ត្រឹមត្រូវ​ទាំងពីរ គឺអាច​សរសេរ​ជា «ជៀស» ឬ «ចៀស» ក៏បាន​ដែរ។ ពាក្យ​នេះ​ជា​កិរិយាសព្ទ មានន័យថា គេចចេញ, ដើរ​វាង, ថយ​ចេញ, ដើរ​ងាក​បែរ​មិន​ឲ្យ​ប៉ះទង្គិច​គ្នា។ ឧទាហរណ៍៖ ចូរ​ចៀស​ចេញ​ឲ្យ​ឆ្ងាយ​ទៅ, ផ្លូវ​នេះ​តូចចង្អៀត​ណាស់ រកតែ​ជៀស​គ្នា​មិន​រួច៕



[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com