ជាតិ
រូបត្លុក
ហៅ«បង»បាន​លុយ Tip ច្រើន តែបើ​ហៅ«ពូ» ឬ«អ៊ំ»វិញ សូន្យ​រៀល​ក៏​មិនបាន​ផង!
21, Sep 2017 , 8:39 pm        
រូបភាព
ដោយ:

 
ភ្នំពេញ៖ ក្នុង​រយៈពេល​បី​ឆ្នាំ​ចុងក្រោយ​នេះ នារី​ដែលមាន​អាយុ​ក្រោម២០ឆ្នាំ​ស្ទើរតែ​ទាំងអស់ ហៅ​បុរស​អាយុ​ជាង៥០ ៦០ ឬ៧០ឆ្នាំ​ថា«បង»នៅពេល​បុរស​វ័យ​ចំណាស់​ទាំងអស់នោះ ដើរចូល​ហាង​កា​រ៉ា​អូ​ខេ ឬ​ចូល​ហាងផ្សេងៗរបស់​ពួកគេ។ នេះ​គឺជា​ពាក្យពេចន៍​ថ្មី​ដែល​ត្រូវបាន​ប្រើប្រាស់​ដោយក្មេងស្រីៗចំពោះ​មនុស្សចាស់ៗក្នុងន័យ​ពង្រីក​ទីផ្សារ​បន្ថែមទៀត។



កាលពី​ដើមឡើយ នារី​ខ្មែរ មិន​ថា ក្មេង ឬ​ចាស់​ទេ តែងតែ​ហៅ បុរស​គ្រប់​វ័យ​ថា «ពូ» ពីព្រោះ ពាក្យ​ថា «ពូ»មិន​បង្កប់​អត្ថន័យ​សេ្ន​ហា។  តែ​នៅ​ក្នុងសម័យ​ជំនួញ​ប្រកួតប្រជែង​គ្នា​នេះ នារី​បម្រើ​សេវាកម្ម​ភាគច្រើន​ត្រូវបាន​ហៅ​កែ ឬ​ថ្នាក់ដឹកនាំ​ស្ថាប័ន​ជំនួញ​ណែនាំ​អោយប្រើ​ប្រាស់​ពាក្យ «បង» ជំនួស​ពាក្យ «ពូ» ឬ«អ៊ំ» វិញ។ ពាក្យ «បង» សម្រាប់​អ្នកជំនួញ គឺជា​សម្តី​ទីផ្សារ​ដើម្បី​ទាក់ទាញ​អារម្មណ៍​អតិថិជន។

ស្ត្រី​ដែល​ប្រើប្រាស់​ពាក្យ «បង» ជំនួស​ពាក្យ «ពូ» និង«អ៊ំ» ហើយ​ត្រូវបាន​សម្ភាសន៍​ដោយសារ​ព័ត៌មានថ្មីៗ បាន​សារភាព​ប្រាប់ថា ពួកគេ​ប្រើប្រាស់​ពាក្យថ្មី​នេះ(ពូ)ដោយ​ផ្អែកលើ​មូលហេតុ​ពីរ​យ៉ាងធំ។ ទី១ ដោយសារ ការ​សំណូមពរ​ពី​ថៅកែ និង​ទី២ ដោយសារ​ភ្ញៀវ​ចូលចិត្ត​អោយ​ហៅថា «បង» សម្រាប់​បុរស ឬ«អ្នក​បង» សម្រាប់​ស្ត្រី។ «បើ​ពួក​ខ្ញុំ​ហៅ ពូ ឬ​អ៊ំ តាម​វ័យ​របស់​ពួកគេ ជួនកាល គេ​ស្តីបន្ទោស​អោយ​ខ្ញុំ​វិញ​ថា ពួកគេ​ហ្នឹង​ចាស់​ពេក។ ពួកគេ​មិន​សប្បាយចិត្ត​ទេ»។ នេះ គឺជា​ការកត់សម្គាល់រ​បស់​ស្ត្រី​បម្រើសេវា​កម្ម​នានា។ ហៅ «បង»បាន​លុយ Tip ច្រើន ហៅ«ពូ» ឬ«អ៊ំ» ដាច់​លុយ Tip តែម្តង។ តើ​ហៅ​មួយណា?



© រក្សាសិទ្ធិដោយ thmeythmey.com