ពីនេះ ពីនោះ
តើពាក្យ «រាង, រៀង» ប្រើខុសគ្នាដូចម្តេច?
×
នៅក្នុងវចនានុក្រមខ្មែរ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថា ពាក្យទាំងពីរនេះប្រើក្នុងន័យផ្សេងពីគ្នា។
១. ពាក្យ «រាង» ជានាម មានន័យថា សណ្ឋាន, ទ្រង់, ទ្រង់ទ្រាយ។ ឧទារណ៍៖ រាងក្រអាញ, រាងច្រឡោ, រាងរល, រាងស្តើង។ ប្រសិនជាកិរិយាសព្ទ មានន័យថា ចាល, រអា លែងចង់ លែងត្រូវការទៀត។ ឧទាហរណ៍៖ ខ្ញុំរាងហើយមិនទៅទៀតទេ, រាងចាល ចាលចិត្តចាលគំនិតរាងលែងហ៊ានទៀត, រាងរអា រាងទ្រាន់ខ្លាំង។
២. ពាក្យ «រៀង» ជាកិរិយាសព្ទ មានន័យថា ដាក់តាមលំដាប់, ធ្វើឲ្យត្រូវលំដាប់, ឲ្យត្រូវរបៀប, ឲ្យត្រូវជួរ។ ឧទាហរណ៍៖ ដាក់រៀងគ្នា, ឈររៀងគ្នា, ដើមឈើដុះរៀងគ្នា, រៀងរាល់ថ្ងៃ៕
[ដកស្រង់ពីវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
© រក្សាសិទ្ធិដោយ thmeythmey.com