ពីនេះ ពីនោះ
គន្លឹះសំខាន់ទាំង ៥ ធ្វើឲ្យអ្នកក្លាយជាមនុស្សមានទំនុកចិត្តលើខ្លួនឯង
× ភាពភ័យខ្លាច មិនទំនុកចិត្ត និងមិនជឿជាក់លើខ្លួនឯង ជាមូលហេតុដែលធ្វើឲ្យអ្នកក្លាយជាមនុស្សបាក់ទឹកចិត្ត និងលែងហ៊ានធ្វើអ្វីទាំងអស់ សូម្បីតែគិតក៏មិនហ៊ានគិតផង។ តើគួរធ្វើបែបណាទើបមានទំនុកចិត្ត និងជឿជាក់លើសមត្ថភាពខ្លួនឯង? ខាងក្រោមនេះជាវិធីសាស្ត្រដែលអ្នកគួរតែអនុវត្តន៍តាម៖
១. ការគិតស៊ីជម្រៅ៖ អ្នកគួរតែគិតពិចារណា វិភាគ វែកជែករកហេតុផល ចំណុចវិជ្ជមាន និងអវិជ្ជមានឲ្យបានគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់មុននឹងធ្វើអ្វីមួយ។
២. ការលើកទឹកចិត្ត៖ លើកទឹកចិត្តខ្លួនឯងដោយត្រូវគិតថា គ្មាននរណាម្នាក់ល្អឥតខ្ចោះទេ ហើយក៏គ្មាននរណាធ្វើអ្វីមិនដែលខុសនោះដែរ។ ដូច្នេះ ប្រសិនជាអ្នកមិនមានទំនុកចិត្តលើខ្លួនឯង តើឲ្យនរណាមកទុកចិត្តលើខ្លួនអ្នកវិញ។
៣. ការសម្រេចចិត្ត៖ ក្រៅពីគំនិតដែលអ្នកបានគិតស៊ីជម្រៅហើយនោះ អ្នកគួរតែរកមិត្តភក្តិ បងប្អូន ឬអ្នកជំនាញមកពិភាក្សាជួយផ្តល់ជាគំនិត និងយោបល់ ដើម្បីឲ្យការសម្រេចចិត្តនោះកាន់តែមានប្រិសទ្ធភាពខ្ពស់។
៤. ការអនុវត្ត៖ អ្នកត្រូវអនុវត្តន៍នូវអ្វីដែលអ្នកបានសម្រេចចិត្តនោះ ដោយមានទំនុកចិត្តលើខ្លួនឯង ចំពោះសេចក្តីសម្រេចចិត្តរបស់អ្នក និងត្រូវតាំងចិត្តខ្ពស់ក្នុងការអនុវត្តវាឲ្យអស់លទ្ធភាពរបស់អ្នក។
៥. ការទទួលខុសត្រូវ៖ អ្នកត្រូវតែទទួលខុសត្រូវដោយខ្លួនឯងចំពោះការគិត និងការសម្រេចចិត្តរបស់អ្នក បើទោះជាទទួលបានលទ្ធផលល្អ ឬមិនល្អយ៉ាងណាក៏ដោយ ព្រោះវាជាជម្រើសដែលអ្នកបានជ្រើសរើល។
ប្រសិនជាអ្នកអាចអនុវត្តន៍បានទាំង៥ចំណុចនេះ នោះអ្នកនឹងក្លាយជាមនុស្សដែលមានទំនុកចិត្តលើខ្លួនជាក់ជាពុំខាន ព្រោះចំណុចនីមួយៗសុទ្ធតែធ្វើឲ្យអ្នកមានការប្រុងប្រយ័ត្នគ្រប់ជំហ៊ាន៕
© រក្សាសិទ្ធិដោយ thmeythmey.com