ពីនេះ ពីនោះ
កន្ថឹក​ក្បាល​ឆ្នូត ចំណី​របស់​វា​មានដូចជា​សត្វ​អណ្តើកមាស, កញ្ចែ.....
14, Mar 2015 , 2:00 pm        
រូបភាព
ដោយ: ថ្មីៗ
 
ភិនភាគ៖កន្ថឹក​ក្បាល​ឆ្នូត មាន​ប្រវែង​ក្បាល និង​ដងខ្លួន​ពី ១១៥-១៣៥ម.ម​កន្ទុយ​មាន​ប្រវែង​ពី១០៥-១៣០ និង​មាន​ទម្ងន់​ពី ៣៥-៥៥ក្រាម។ ប្រភេទ​នេះ​គេ​អាច​សម្គាល់​បាន​ដោយសារ​វា​មាន​ច្រមុះ​ស្រួច​វែង កន្ទុយ​វែង និង​មាន​រោម​ខ្លី។ រោម​នៅលើ​ដងខ្លួន​ខ្លី និង​រលោង។ ខ្នង​មាន​សម្បុរ​ប្រផេះ​ចាស់​រហូត​ត្នោត​ចាស់ ហើយ​ពោះ និង​ផ្នែក​សងខាង​ដងខ្លួន​មាន​ពណ៌​ត្នោត។ មាន​ឆ្នូត​ពណ៌​ខ្មៅ​ជាច្រើន​លាត​ចាប់ពី​ច្រមុះ​កាត់​តាម​ក្រោម​ភ្នែក​រហូតដល់​គុម្ពត្រចៀក និង​មាន​ឆ្នូត​ពណ៌​សអប​សងខាង។ សត្វ​ឈ្មោល​មាន​ទំហំ​ធំ និង​ពណ៌​ភ្លឺ​ជាង​សត្វ​ញី។



ជីវសាស្ត្រ៖ប្រភេទ​នេះ​ភាគច្រើន​រស់នៅ​តាម​គុម្ពោតព្រៃតូចៗ និង​គុម្ព​ឬ​ស្សី ព្រៃស្រោង និង​ព្រៃរបោះ។ វា​ជា​សត្វ​រកស៊ី​នៅពេល​ថ្ងៃ ហើយ​ចំណីអាហារ​របស់​វា​មានដូចជា​ផ្លែឈើ និង​សត្វល្អិត ជាពិសេស​ពពួក​អណ្តើកមាស និង​កញ្ចែ​ជាដើម។ ប្រភេទ​នេះ​មានការ​បន្លឺសម្លេង​ឮ​ខ្លាំង។

រប៉ាយ​រស់នៅ៖នៅ​ប្រទេស​កម្ពុជា វា​មាន​វត្តមាន​នៅក្នុង​ខេត្តកោះកុង មណ្ឌល​គី​រី និង​តំបន់​ភូមិភាគ​ខាងជើង។ ប្រភេទ​នេះ​ក៏មាន​វត្តមាន​នៅក្នុង​ប្រទេស​វៀតណាម ឡាវ និង​ថៃ​ភាគ​ខាងកើត​ផងដែរ។

ស្ថានភាព​អភិរក្ស៖គេ​មិនទាន់​ដឹង​ស្ថានភាព​អភិរក្ស ពួកវា​ពិតប្រាកដ​នៅឡើយ​ទេ ក៏ប៉ុន្តែ​វា​ទំនង​មិនមែន ជា​ប្រភេទ​ទទួលរង​ការគំរាមកំហែង​ជា​សកល​នោះទេ។


© រក្សាសិទ្ធិដោយ thmeythmey.com