ពីនេះ ពីនោះ
សត្វកន្ថឹក មាននៅកម្ពុជា បង់ក្លាដេស ភូមា ថៃ ឥណ្ឌូចិន ចិនភាពខាងត្បូង និងអាសាម
×
ភិនភាគ៖ប្រភេទនេះមានប្រវែងក្បាល-ដងខ្លួន ១៣៥-២០៥ម.ម កន្ទុយមានប្រវែងពី ១២៥-១៩៥ម.ម និងមានទម្ងន់ពី ៨៣-១៨៥ក្រាម។ វាមានរូបរាងដូចកំប្រុកដោយមានកន្ទុយវែងសំពោង និងមានច្រមុះវែងហើយស្រួច។ ខ្នង និងកន្ទុយមានពណ៌ត្នោតចាស់ ចំណែកឯពោះមានពណ៌ត្នោតស្រាល។ ដូចគ្នានឹងប្រភេទផ្សេងទៀតដែរ នៅក្នុងអំបូរនេះ វាមានឆ្នូតតូចពណ៌លឿងស្រាលនៅលើស្មា។
ជីវសាស្ត្រ៖ប្រភេទនេះត្រូវបានប្រទះឃើញនៅតាមទីជម្រកផ្សេងៗជាច្រើនចាប់ពីព្រៃស្រោង ព្រៃរបោះ ចុល្លព្រឹក្ស រហូតដល់ចំការ។ វាភាគច្រើនរស់នៅលើដើមឈើ តែវារកចំណីនៅលើដី។ វាជាសត្វទិវាចរ (រកស៊ីនៅពេលថ្ងៃ) ហើយចំណីអាហាររបស់វារួមមានសត្វល្អិត ពីងពាង ជន្លេន និងផ្លែឈើ។
រប៉ាយរស់នៅ៖ ប្រភេទនេះមានវត្តមាននៅគ្រប់ទីកន្លែងនៅក្នុងព្រៃប្រទេសកម្ពុជា។ ហើយពួកវាក៏ត្រូវគេប្រទះឃើញផងដែរនៅប្រទេសបង់ក្លាដេស ភូមា ថៃ ឥណ្ឌូចិន ចិនភាពខាងត្បូង និងអាសាម។
ស្ថានភាពអភិរក្ស៖ ស្ថិតក្នុងក្រុមប្រភេទមានដោយបង្គួរ។
© រក្សាសិទ្ធិដោយ thmeythmey.com