ពីនេះ ពីនោះ
តើ​ពាក្យ «ប្រួម, ព្រួម» មួយណា​ត្រឹមត្រូវ?
15, Mar 2015 , 7:45 am        
រូបភាព
ដោយ: ថ្មីៗ

មនុស្ស​ភាគច្រើន សរសេរ​ពាក្យ​នេះ​ជា «ប្រួម» មិនដែល​សរសេរ​ជា«ព្រួម» ទេ។ តាមពិត​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​នេះ​ត្រឹមត្រូវ​ទាំងពីរ គឺអាច​សរសេរ​ជា «ប្រួម» ឬ «ព្រួម» ក៏បាន​ដែរ។ ពាក្យ​នេះ​ជា​កិរិយាសព្ទ មានន័យថា ធ្វើ​ឲ្យ​មាន​រាង​រួម​ជម​តួច​ខាងចុង។ ឧទាហរណ៍៖ ប្រួមបន្ទោះ, ព្រួម​ធាងត្នោត, បិទបន្ទោះ​ប្រួម​ខាងចុង​ឲ្យ​តូច​ជាង​ខាង​គល់៕



[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]

© រក្សាសិទ្ធិដោយ thmeythmey.com