ប្លែកៗ
សេដ្ឋកិច្ច
អន្តរជាតិ
មហាសេដ្ឋីកំពូលទាំង ១០ របស់ប្រទេសចិនក្នុងឆ្នាំ ២០១៥ ជានរណា?
×
លោក Bill Gatesស្ថាបនិកក្រុមហ៊ុន Microsoft បានជាប់នៅក្នុងបញ្ជីទស្សនាវដ្តី Forbes ជាមហាសេដ្ឋីមានទ្រព្យសម្បត្តិ ច្រើនជាងនៅលើពិភពលោក នៅឆ្នាំក្នុង២០១៥សារជាថ្មីម្តងទៀតជាមួយនឹងទ្រព្យសម្បត្តិសរុប ៧៩,២ពាន់លានដុល្លារអាមេរិកពោលគឺកើនឡើង ៣ពាន់លានដុល្លារបើធៀបនឹងឆ្នាំមុនហើយគាត់បានជាប់ក្នុងបញ្ជីឈ្មោះមហាសេដ្ឋីនេះ១៦ដងរួចមកហើយ ក្នុងរយៈពេល ២១ឆ្នាំ។
បើតាមចំណាត់ថ្នាក់របស់ទស្សនាវដ្ដីForbesមហាសេដ្ឋីកំពូលទាំង ១០ រូប គឺមាន ៧ រូបជាជនជាតិអាមេរិក ដែលធ្វើឲ្យអាមេរិក នៅតែឈានមុខគេនៅក្នុងទំហំសេដ្ឋកិច្ចពិភពលោក។ របាយការណ៍នោះបានបញ្ជាក់ថា ក្នុងឆ្នាំ២០១៥ នេះ មានមហាសេដ្ឋីដែលមានប្រាក់ចាប់ពី ១ ពាន់លានដុល្លារសរុប ១៨២៦ នាក់មកពីជុំវិញពិភពលោកគឺកើនឡើង ១៨១ នាក់ធៀបពីឆ្នាំមុន។
ដោយឡែកក្នុងចំណោមមហាសេដ្ឋីពាន់លានកំពូលទាំង ១០០ នាក់ គឺមានសេដ្ឋីជនជាតិចិន ១០ នាក់ បានជាប់ក្នុងចំណាត់ថ្នាក់នោះ។ មហាសេដ្ឋីទាំង ១០ នាក់នោះគឺ៖
ទី១៖ លោក Li Ka-shing អាយុ ៨៦ ឆ្នាំ មានទ្រព្យសម្បត្តិសរុប ៣៣,៣ ពាន់លានដុល្លារ។ លោកជាម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Cheung Kong Holdings ស្ថិតក្នុងតំបន់រដ្ឋបាលពិសេស ហុងកុង។
ទី២៖ លោក Lee ShauKeeអាយុ ៨៧ ឆ្នាំ មានទ្រព្យសម្បត្តិសរុប ២៤,៨ ពាន់លានដុល្លារ។ លោកជាម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Henderson Land Developmentនៅក្នុងទីក្រុងហុងកុង។
ទី៣៖ លោក Wang Jianlinអាយុ ៦០ ឆ្នាំ មានទ្រព្យសម្បត្តិសរុប ២៤,២ ពាន់លានដុល្លារលោកជាម្ចាស់ក្រុមហ៊ុនDalian Wanda Groupនៅចិនដីគោក។
ទី៤៖ លោក Jack Maអាយុ ៥០ ឆ្នាំ មានទ្រព្យសម្បត្តិសរុប២២,៧ ពាន់លានដុល្លារលោកជាប្រធានក្រុមហ៊ុនលក់ទំនិញតាមអនឡាញAlibaba។
ទី៥៖ លោកLi Hejunអាយុ ៤៧ ឆ្នាំ មានទ្រព្យសម្បត្តិសរុប២១,១ពាន់លានដុល្លារលោកជាប្រធានក្រុមហ៊ុនលក់ឧបករណ៍ថាមពលព្រះអាទិត្យHanergy Holdingsនៅចិនដីគោក។
ទី៦៖ លោក Ma Huateng អាយុ ៤៣ ឆ្នាំ មានទ្រព្យសម្បត្តិសរុប១៦,១ពាន់លានដុល្លារជាប្រធានក្រុមហ៊ុនអ៊ីនធើណែត Tencent Inc.,នៅចិនដីគោក។
ទី៧៖ ពីរនាក់បងប្អូន Thomas និង Raymond Kwokមានទ្រព្យសម្បត្តិសរុប១៥,៩ ពាន់លានដុល្លារ លោកជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ Sun Hung Kai Propertiesនៅទីក្រុងហុងកុង។
ទី៨៖ លោក Robin Liអាយុ ៤៦ ឆ្នាំ មានទ្រព្យសម្បត្តិសរុប១៥,៣ពាន់លានដុល្លារលោកជានាយកក្រុមហ៊ុនអ៊ីនធើណែត Baidu Inc.នៅចិនដីគោក។
ទី៩៖ លោក Cheng Yu-tung អាយុ ៨៩ ឆ្នាំមានទ្រព្យសម្បត្តិសរុប១៤,៤ ពាន់លានដុល្លារ លោកជាប្រធានក្រុមហ៊ុនរកស៊ីចម្រុះ Chow Tai Fook Enterprisesនៅក្នុងទីក្រុងហុងកុង។
ទី១០៖ លោក LuiChe Woo អាយុ ៨៥ ឆ្នាំ មានទ្រព្យសម្បត្តិសរុប១៣,៥ ពាន់លានដុល្លារ លោកជាប្រធានស្ថាបនិកក្រុមហ៊ុនកាស៊ីណូ K. Wah Groupនៅទីក្រុងហុងកុង៕
© រក្សាសិទ្ធិដោយ thmeythmey.com