ពីនេះ ពីនោះ
ទឹកចិត្ត​កូន​ខ្មែរ​ស្នេហ៍​ស្និត​កំណាព្យ
15, Mar 2015 , 10:00 pm        
រូបភាព
ដោយ: ថ្មីៗ
ទឹកចិត្ត​កូន​ខ្មែរ​ស្នេហ៍​ស្និត​កំណាព្យ (បទ ត្រឡាច​ឡើងទ្រើង)



(១) ប្រឹង​រិះគិត ប្រិត​រៀន​គូរ ស៊ូទ្រាំ​ខំប្រឹង

ដាន​ព្រលឹង ដឹង​ព្រលិត ដិត​ជាប់​ស្នាម​ដាន

បាន​ចិញ្ចែង បែង​ចិញ្ចាច បាចសាច​នឹង​បាន

ប្រាប់​សន្ដាន ប្រាណ​សន្ដោស ខុសឆ្គង​ជួយ​ប្រាប់។


(២) ដឹង​យ៉ាងច្បាស់ ដាស់​យល់​ច្បាប់ ចាប់​ចុង​ជួន​ដឹង

សព្ទ័​មិន​នឹង ស៊ឹង​មិន​នៅ ទៅជា​កិត្តិ​សព្ទ័

ចាប់អារម្មណ៍ ចំ​អត្ថរស ឈ្មោះ​កាព្យ​ដែល​ចាប់

ចុង​លំដាប់ ចាប់​លំដោយ អោយ​ចេះ​ជួន​ចុង។


(៣) ថែរក្សា ថា​រៀន​សព្វ ចប់​ហើយ​ត្រូវ​ថែ

ប្រុង​ស្ម័គ្រ​ស្នេហ៍ ប្រែ​ស្មោះសរ ត្រដ​ត្រៀម​ប្រុង

ក្នុង​សំណាញ់ ក្នាញ់​សំណើច សើច​នៅ​ខាងក្នុង

ក​សំ​យ៉ុង ក្នុង​សយ្យាសន៍ ជៀស​ក្ដី​អំពល់។

និពន្ធ​ដោយ សុខ​គឹម​ហេង ០៦ តុលា ២០១០



© រក្សាសិទ្ធិដោយ thmeythmey.com