ជាតិ
ពីនេះ ពីនោះ
ហេតុអ្វី​ត្រូវមាន​ ក្រមសីលធម៌ ស្ថាប័ន ឬ​ក្រុមហ៊ុន?
17, Mar 2015 , 11:47 am        
រូបភាព
 ជា​ទូទៅ ស្ថាប័ន​រដ្ឋ និង​ឯកជន ក៏​ដូចជា​ក្រុមមនុស្សមួយ​ក្រុម​ត្រូវ​មាន​ក្រម​សីលធម៌​របស់​ខ្លួន​សម្រាប់​ឲ្យថ្នាក់ដឹកនាំ និង​មន្ត្រី​ បុគ្គលិក សមាជិក គោរព​ប្រតិបត្តិ​តាម។ និយាយជារួម ក្រមសីលធម៌​ត្រូវបាន​បង្កើតឡើង​នៅតាម​ស្ថាប័ន​ ឬ​ក្រុមនានា​ដើម្បី៖



១/ ឲ្យ​អ្នក​នៅ​ក្នុង​ស្ថាប័ន ឬ​ក្រុម ដឹង​អំពី​តម្លៃ និង​គោលការណ៍​នានា​ដែល​បង្កើត​ជា​មូលដ្ឋាន​សម្រាប់​ប្រតិបត្តិ

២/ ជួយ​ដល់​អ្នក​នៅ​ក្នុង​ស្ថាប័ន ឬ​ក្រុម ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​នៅ​ក្នុង​ស្ថានភាព​ដែល​ពិបាក​ដោះស្រាយ

៣/​ កាត់បន្ថយ​បញ្ហា​ពាក់ព័ន្ធ​នឹង​ទំនាស់​ផលប្រយោជន៍

៤/ ពង្រឹង​សុចរិតភាព ការ​ទទួលខុសត្រូវ និងទំនុកចិត្ត។

ក្រមសីលធម៌ មិនដូចគ្នា​ទាំងអស់ទេ ពីព្រោះ​វា​ត្រូវបានបែងចែក​ទៅតាម​តម្រូវការ និង​តម្លៃ​នៃស្ថាប័ន ឬក្រុមនីមួយៗ ។ ជាទូទៅ ក្រមសីលធម៌​ត្រូវបាន​បែងចែក​ជាពីរផ្នែក៖

- ផ្នែកទូទៅ៖ រៀបរាប់​អំពី​គោលបំណង និងតម្លៃ​ដែល​ស្ថាប័ន​ ឬ​ក្រុម​ចង់បាន


- ផ្នែក​ជាក់លាក់៖ រៀបរាប់​អំពី​វិធាន ការ​ណែនាំ​ទៅតាម​ផ្នែកនីមួយៗ ។

ដកស្រង់ចេញពី​សៀវភៅ​ថ្នាក់​​មធ្យមសិក្សា​ ស្តីពីការ​ប្រឆាំងអំពើពុករលួយ​ដែលរៀបចំដោយ​ក្រសួង​អប់រំ និង​អង្គភាព​ប្រឆាំងអំពើពុករលួយ៕



© រក្សាសិទ្ធិដោយ thmeythmey.com