ព័ត៍មានសុខភាព
សុខភាព៖ មូលហេតុ ដែល​បណ្តាលឱ្យ​ស្ត្រី ពិបាក​មានកូន
18, Mar 2015 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ

បញ្ហា​សុខភាពផ្សេងៗ អាចរួមចំណែក និង​បណ្ដាលឱ្យមាន​បញ្ហា ក្នុងការ​មានកូន​របស់​ស្ត្រី​រួមមាន ៖



•    ការប៉ះពាល់​ការបញ្ចេញ​ពង​អូវុល។
•    ការប៉ះពាល់​នៃ​ស្បូន។
•    ការស្ទះ​ដៃ​ស្បូន ដែល​បណ្តាលមកពី​ជំងឺ​រលាក​អាង​ត្រគាក ដែលមាន​ដូចជា ការឆ្លង​មេរោគ​ទៅលើ​សរីរាង្គ​បន្ត​ពូជ​របស់​ស្ត្រី។
•    ស្ត្រី​មាន​ជំងឺ Endometriosis គឺជា​ស្ថានភាព​មួយ​ដែល​ជាលិកា​ដែល​ស្ថិតនៅ​ខាងក្នុង​នៃ​ស្បូន បាន​ដុះ​រីកលូតលាស់​នៅក្រៅ​ស្បូន។
•    អាយុ​របស់​ស្ត្រី ក៏បាន​ដើរតួនាទី​យ៉ាងសំខាន់ នៅក្នុង​ការ​មានកូន​ដែរ។ ការពន្យារពេល​នៃ​ការ​មាន​ផ្ទៃពោះ បានធ្វើឱ្យ​បន្ថយ​លទ្ធភាព​នៃ​ការ​មានកូន​បានដែរ ព្រោះថា ពង​អុ​វុ​ល​ស្ត្រី​ដែលមាន​វ័យ​ចំណាស់ មិនមាន​ភាពងាយស្រួល ក្នុង​ការបង្ក​កំណើត​ដូច​ស្ត្រី​វ័យក្មេង​នោះទេ៕


© រក្សាសិទ្ធិដោយ thmeythmey.com