ពីនេះ ពីនោះ
គន្លឹះ​សម្រាប់​ភាពជោគជ័យ​យូរអង្វែង ដែល​មនុស្ស​ប្រាថ្នា​ចង់បាន!
18, Mar 2015 , 8:00 am        
រូបភាព
ដោយ: ថ្មីៗ
 មនុស្សគ្រប់ៗគ្នា​តែងតែ​ប្រាថ្នា​ចង់​ទទួលបាន​នូវ​ភាពជោគជ័យ​ដ៏​ឆាប់រហ័ស​បំផុត ទៅតាម​អ្វីដែល​ពួកគេ​អាចធ្វើ​បាន។ តែ​មនុស្ស​ភាគច្រើន​ចង់បាន​ភាពជោគជ័យ​ទាំងនោះ ដោយ​មិន​បានគិត​ឲ្យ​ស៊ីជម្រៅ​ទេ ហើយក៏​មិនបាន​រៀបចំ​យុទ្ធសាស្ត្រ «ជោគជ័យ​យូរអង្វែង» នោះ​ឲ្យ​បាន​វែងឆ្ងាយ​ដែរ។ តើ​គួររៀបចំ​យុទ្ធសាស្ត្រ​ទាំងនោះ​ដោយ​របៀប​ណា? 



ទី១ ស្គាល់​ខ្លួនឯង គឺ​ត្រូវ​ដឹង​ពី​ចំណង់​ចំណូលចិត្ត ទេ​ព្យ​កោសល្យ​ខ្លួនឯង ចំណុចខ្លាំង និង​ចំណុច​ខ្សោ​ខ្លួនឯង​ឲ្យ​បាន​ច្បាស់។ 

ទី២ កំណត់​គោលដៅ​សម្រាប់​ជីវិត និង​រៀបចំ​ផែនការ​សកម្មភាព​សម្រាប់​អនុវត្តន៍​ពីមួយ​ជំហាន​ទៅមួយ​ជំហាន​ឲ្យ​បាន​ច្បាស់។

ទី៣ មានការ​តាំងចិត្ត​ខ្ពស់ និង​ចេះ​លើកទឹកចិត្ត​ខ្លួនឯង ហើយ​ត្រូវបង្កើត​ជំនឿ​លើ​ខ្លួនឯង​ឲ្យ​បាន​កាន់តែច្រើន។

ទី៤ បង្កើត​គំនិត និង​ទស្សនៈ​បែប​វិជ្ជមាន ជាជាង​គិត​ឬ​មើល​ឃើញតែ​បញ្ហា។ ប្រសិនជា​មើលឃើញ​ឬ​ជួបនឹង​បញ្ហា ត្រូវតែ​ចាប់ផ្តើម​ដោះស្រាយ​បញ្ហា​នោះ​ដោយ​មិន​ទុក​យូរ​ឡើយ។

ទី៥ មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នកដទៃ។ អ្នក​ត្រូវ​គិតថា មនុស្ស​ប្រភេទ​ណា​ដែល​អ្នក​ចង់​សេពគប់​ឬ​រាប់រក​ជាមួយ។

ទី៦ ឲ្យ​តម្លៃ​លើ​ពេលវេលា ដោយ​ត្រូវធ្វើ​សកម្ម​ទាំងឡាយណា ដែល​ទាក់ទិន​នឹង​គោលដៅ​របស់​អ្នក។ ល៕



© រក្សាសិទ្ធិដោយ thmeythmey.com