អន្តរជាតិ
ប្ដី​ប្រពន្ធ​មួយគូ​ត្រូវ​ប៉ូលីស​រដ្ឋ​ផ្លរីដា​ចាប់ខ្លួន ដោយសារតែ​ពួកគេ​រួមភេទ​នៅ​ជិត​កន្លែង​ក្មេង​លេង
26, Mar 2015 , 7:00 pm        
រូបភាព
ដោយ:


ប៉ូលីស​នៅក្នុង​រដ្ឋ​ផ្លរីដា​បាន​និយាយថា ពួកគេ​បាន​ចាប់ខ្លួន​ប្តី​ប្រពន្ធ​មួយគូ និង​បាន​ចោទប្រកាន់​ពីបទ បង្ហាញ​អាកប្បកិរិយា​ចំណង់​ផ្លូវភេទ​តាម​ទីសាធារណៈ ដោយ​ពួកគេ​បាន​រួមភេទ​នៅក្បែរ​សួន​កុមា​រទាំង​កណ្ដាល​ថ្ងៃ ដែល​ធ្វើ​ឲ្យ​កុមារ​អាច​មើលឃើញ​ពី​សកម្មភាព​រួមភេទរ​បស់​ពួកគេ។



ប៉ូលិស​បាន​ប្រាប់​កាសែត news york daily news ថា កាលពី​រសៀល​ថ្ងៃ​សុក្រ​សប្ដាហ៍​មុននេះ មាន​គេ​ឃើញ​ប្ដី​ប្រពន្ធ​មួយគូ គឺ​លោក Shane Johnson អាយុ ៣៨ឆ្នាំ​និង​នាង​Daniel Stager អាយុ ២៦ ឆ្នាំ បាន​អង្គុយលេង​នៅលើ​សួន Greenacresស្ថិតនៅ​ចម្ងាយ ៦០ ម៉ែត្រ​ពី​កន្លែង​មើលថែ​ក្មេង។

បុគ្គលិក​មើលថែ​សួន​ម្នាក់​បានឃើញ​លោក​Johnsonលុតជង្គង់​ពី​ខាងក្រៅ​រថយន្ត​បន្ទាប់​បុគ្គលិក​នេះ​ក៏​បានឃើញ​ជើងមនុស្ស​ស្រី ដាក់​ចេញមក​ខាងក្រៅ​ទ្វារ​រថយន្ត។ នៅពេលនោះ មនុស្ស​ផ្សេងទៀត ដែល​បានមក​អង្គុយលេង​នៅក្នុង​សួន​ក្មេង​លេង​នេះ ក៏បាន​ឃើញ​សកម្មភាព​រួមភេទ​រប​ស់​ប្ដី​ប្រពន្ធ​មួយគូ​នេះ។

ប៉ូលីស​ក៏បាន​រាយការណ៍​ថា មាន​គេ​ឃើញ​គូស្នេហ៍​មួយគូ​នេះ ចាប់ផ្ដើម​សម្ដែង​ភាព​ត្រេកត្រអាល​របស់​ពួកគេ នៅក្រោម​ដើមឈើ​មួយ​ដើម​ដែល​ស្ថិត​នៅក្បែរនោះ​មុន​ពេលដែល​ពួកគេ​ផ្លាស់ប្តូរ​ទៅធ្វើ​សកម្មភាព​នៅក្នុង​រថយន្ត​វិញ។ ស្របពេល​ជាមួយគ្នានេះ​ផងដែរ មាន​ក្មេងប្រុស​ស្រី ៤ នាក់​មាន​អាយុ​ចន្លោះ​ពី ៨ ទៅ ១០ ឆ្នាំ ដែល​កំពុង​លេង​នៅ​ទីធ្លារ​កុមារ​នេះ បាន​ប្រាប់​ប៉ូលិស​ថា​ពួកគេ​ក៏បាន​ឃើញ​សកម្មភាព​របស់​មនុស្ស​ចាស់​ទាំងពីរ​នាក់​នេះដែរ។

ក្រោយពី​ប៉ូលីស​បានធ្វើ​ការសាកសួ​រ ប្ដី​ប្រពន្ធ​ទាំងពីរ​នាក់​នោះ​រួចមក ពួកគេ​ត្រូវបាន​គេ​ឃាត់ខ្លួន​ជាប​ណ​ញ​ដើ​អាសន្ន បន្ទាប់មក​អ្នក​ទាំងពីរ​ត្រូវបាន​គេ​ដោះលែង​ពី​ពន្ធនាគារ នៅ​ចុង​សប្តាហ៍​មុននេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com