ពីនេះ ពីនោះ
តើ​ពាក្យ «ប្រ​ច័ន្ទ, ប្រច​ន្ទ, ប្រចណ្ឌ, ប្រ​ចាន់, ប្រច័ណ្ឌ, មួយណា​ខុស?
28, Mar 2015 , 7:45 am        
រូបភាព
ដោយ: ថ្មីៗ
 

មនុស្ស​ភាគច្រើន ច្រើនតែ​សរសេរ​ពាក្យ​ទាំងនេះ​ដោយ​មិនដឹងថា ពាក្យ​មួយណា​ខុស ឬ​ពាក្យ​ណាមួយ​ត្រឹមត្រូវ​ឡើយ។ នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា «ប្រចណ្ឌ» ឬ «ប្រច័ណ្ឌ» ក៏ត្រូវ​ដូចគ្នា។ ពាក្យ​នេះ​មានន័យថា ក្តៅក្រហាយ, អន្ទះអន្ទែង, ច្រណែន។ ឧទាហរណ៍៖ ស្រី​ប្រចណ្ឌ​ប្តី, ប្រុស​ប្រច័ណ្ឌ​ប្រពន្ធ, ប្រចណ្ឌ​នឹង​គ្នា, ឈ្លោះ​ព្រោះ​ប្រច័ណ្ឌ៕



[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com