ពីនេះ ពីនោះ
តើ​គួរ​ធ្វើ​អ្វីខ្លះ ដើម្បីឱ្យ​ចៅហ្វាយនាយ មើលឃើញ​ពី​សមត្ថភាព​អ្នក?
28, Mar 2015 , 1:38 pm        
រូបភាព
ដោយ: ថ្មីៗ


ហេតុអ្វី​បានជា​អ្នកខ្លះ ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​យ៉ាងណាក៏ដោយ ក៏​ចៅហ្វាយនាយ មើលមិនឃើញ​នោះ? ដូចនេះ តើ​គួរ​ធ្វើ​ដូចម្តេច ទើប​អាចឱ្យ​គាត់​មើលឃើញ ហើយ​ឡើង​ឋានៈ​ឱ្យ​អ្នក? ខាងក្រោម​នេះ យើងខ្ញុំ​នឹង​ណែនាំ​អ្នក ពី​វិធី​មួយចំនួន ក្នុងការ​ធ្វើឱ្យ​គាត់​លើក​ត​ម្កើ​ន​អ្នក។



1.    អ្នក​អាច​ឆ្លងកាត់ ការដោះស្រាយ​បញ្ហាលំបាក​របស់​ក្រុមហ៊ុនផ្សេងៗ មក​បញ្ជាក់​ពី​សមត្ថភាព​អ្នក ដោយ​អ្នក​អាច​បញ្ចេញយោបល់ ដែលជា​វិធីល្អៗ ហើយ​មិន​ធ្វើឱ្យ​ក្រុមហ៊ុន​ខាតបង់ ទៅប្រាប់​ចៅហ្វាយនាយ​អ្នក​តែប៉ុណ្ណោះ។
2.    អ្នក​មិនត្រូវ​ភ័យខ្លាច​ការធ្វើ​ខុស​ទេ បើ​អ្នក​ភ័យ ហើយ​មិន​ហ៊ាន​បញ្ចេញយោបល់ នោះ​អ្នកនឹង​បាត់បង់ឱកាសល្អៗជាមិនខាន។
3.    ការងារ​របស់​អ្នក គឺ​ត្រូវតែ​ធ្វើ​ឱ្យចេញ​លទ្ធផល​ល្អជា​និច្ច មិនត្រូវ​ធ្វើ​ល្អ​តែម្តង ហើយ​លើក​ក្រោយ​លទ្ធផល​មិនល្អ​ទេ។
4.    ត្រូវតែ​ក្តោប​ក្តាប់​ឱកាស​ទាំងអស់​ឱ្យ​ជាប់ មិនត្រូវ​ឱ្យ​វារ​បូត​ពី​ដៃ​អ្នក​ទេ។
5.    ត្រូវតែ​សាង​ទំនាក់ទំនង​ល្អ ជាមួយ​មិត្ត​រួមការ​ងារ ថា​មិនត្រូវ គេ​អាច​សរសើរ​អ្នក នៅ​ចំពោះមុខ​ចៅហ្វាយនាយ​អ្នក៕

ផ្តល់សិទ្ធិ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com