អន្តរជាតិ
មេដឹកនាំ​ពិភពលោក ១២ រូប​ដែល​ទទួលបាន​ប្រាក់បៀវត្ស​ច្រើនជាងគេ
16, Apr 2015 , 5:00 pm        
រូបភាព
ដោយ:


នៅត្រឹម​ឆ្នាំ ២០១៥ នេះ ទស្សនាវដ្ដី Forbes បាន​រកឃើញថា កម្រិត​ប្រាក់បៀវត្ស​ក្នុងចំណោម​មេដឹកនាំធំៗ នៅ​ទូទាំង​ពិភពលោក​មានការ​ប្រែប្រួល​ខ្លះ។តែ​ទោះជា​យ៉ាងណាក៏ដោយ គ្មាន​មេដឹកនាំ​ណា អាច​ទទួលបាន​ប្រាក់បៀវត្ស​ច្រើនជាង នាយករដ្ឋមន្ត្រី​របស់​ប្រទេស​សិង្ហ​បុរី​នោះទេ។



បើតាម​ទិន្នន័យ​របស់ Forbesលោក Lee HsienLoongដែល​បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​សិង្ហ​បុរី កាលពី​ឆ្នាំ ២០០៤ នោះ បានទទួល​ប្រាក់បៀវត្ស​ប្រចាំឆ្នាំ ២,៨៥ លាន​ដុល្លារ​ចាប់ពី​ឆ្នាំ ២០០៨ដល់​ឆ្នាំ ២០១។ ប៉ុន្តែ​ដោយសារតែ​សាធារណជន​មិនសូវ​ពេញ​ចិត្តនឹង​កម្រិត​ប្រាក់បៀវត្ស​ដ៏​ខ្ពស់​នេះ ទើប​រដ្ឋាភិបាល​សម្រេច​កាត់​ប្រាក់ខែ​នាយករដ្ឋមន្ត្រី ២៨ភាគរយ​ហើយ​សព្វថ្ងៃនេះ​ប្រាក់បៀវត្ស​របស់លោក​Lee នៅតែមាន​ចំនួន១,៧លាន​ដុល្លារ​ប៉ុណ្ណោះ។

ប្រាក់បៀវត្ស​ដ៏​ច្រើន​របស់​មេដឹកនាំ​សិង្ហ​បុរី​នេះ គឺ​វា​គ្រប់គ្រាន់​សម្រាប់​បើកប្រាក់​បៀវត្ស​ប្រចាំឆ្នាំ​ឲ្យ​មេដឹកនាំ​ប្រទេសធំៗ ចំនួន ៥ គឺ បារាំង​អាល្លឺម៉ង់​អ៊ីតាលី​ជប៉ុន​និង​ចក្រភព​អង់គ្លេស​បាន។

ចំណែកឯ​ប្រាក់បៀវត្ស​របស់​ប្រធានាធិបតី​អាមេរិក​លោក​Barack Obamaវិញ​គឺ​ទទួលបាន​ត្រឹមតែ ៤០ ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំ​តែប៉ុណ្ណោះ ពោលគឺ​តិចជាង​ប្រាក់បៀវត្ស​របស់លោក Lee HsienLoongដល់​ទៅ​ជាង ៤ ដង។

ខាងក្រោម​នេះ​គឺជា​ឈ្មោះ​របស់​មេដឹកនាំ​ប្រទេស​ចំនួន ១២ ដែល​ដែល​ទទួលបាន​ប្រាក់បៀវត្ស​ច្រើនជាងគេ៖

ទី១៖ លោក Lee HsienLoongនាយករដ្ឋមន្ត្រី​សិង្ហ​បុរី ទទួលបាន​ប្រាក់បៀវត្ស១,៧លាន​ដុល្លារ ក្នុង​មួយឆ្នាំ។


ទី២៖ លោក​Barack Obamaប្រធានាធិបតី​អាមេរិក ទទួលបាន​ប្រាក់បៀវត្ស ៤០ ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំ។


ទី៣៖ នាយករដ្ឋមន្ត្រី​កាណាដា​លោក Stephen Harper ទទួលបាន​ប្រាក់បៀវត្ស២៦ ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំ។


ទី៤ អធិការបតី​អាឡឺម៉ង់​លោកស្រី Angela Merkelទទួលបាន​ប្រាក់បៀវត្ស២៣៤ ៤០០ដុល្លារ​ក្នុង​មួយឆ្នាំ។


ទី៥៖ លោក Jacob Zumaប្រធានាធិបតី​របស់​ប្រទេស​អាហ្វ្រិក​ខាងត្បូង ទទួលបាន​ប្រាក់បៀវត្ស២២៣ ៥០០ ដុល្លារ​ក្នុង​មួយឆ្នាំ។


ទី៦៖ លោក David Cameron នាយករដ្ឋមន្ត្រី​របស់​ចក្រភព​អង់គ្លេស ទទួលបាន​ប្រាក់បៀវត្ស២១៤ ៨០០ ដុល្លារ​ក្នុង​មួយឆ្នាំ។


ទី៧៖ លោក Shinzo Abe នាយករដ្ឋមន្ត្រី​របស់​ប្រទេស​ជប៉ុន ទទួលបាន​ប្រាក់បៀវត្ស២០២ ៧០០ ដុល្លារ​ក្នុង​មួយឆ្នាំ។


ទី៨៖ លោក Francois Hollandeនាយករដ្ឋមន្ត្រី​របស់​ប្រទេស​បារាំង ទទួលបាន​ប្រាក់បៀវត្ស១៩៤ ៣០០ ដុល្លារ​ក្នុង​មួយឆ្នាំ។


ទី៩៖ ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin ទទួលបាន​ប្រាក់បៀវត្ស១៣៦ ០០០ ដុល្លារ​ក្នុង​មួយឆ្នាំ។


ទី១០៖ នាយករដ្ឋមន្ត្រី​វ័យក្មេង​របស់​អ៊ីតាលី លោក MatteoRenziទទួលបាន​ប្រាក់បៀវត្ស១២៤ ៦០០ ដុល្លារ​ក្នុង​មួយឆ្នាំ។


ទី១១៖ លោក NarendraModiនាយករដ្ឋមន្ត្រី​របស់​ប្រទេស​ឥណ្ឌា ទទួលបាន​ប្រាក់បៀវត្ស៣០ ៣០០ ដុល្លារ​ក្នុង​មួយឆ្នាំ។



ទី១២៖ ប្រធានាធិបតី​ចិន លោក Xi Jinpingទទួលបាន​ប្រាក់បៀវត្ស២២ ០០០ ដុល្លារ​ក្នុង​មួយឆ្នាំ៕





© រក្សាសិទ្ធិដោយ thmeythmey.com