ពីនេះ ពីនោះ
កំណាព្យ៖ ភ្លេច​អ្នក​លើកស្ទួយ
29, Mar 2015 , 12:01 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្លេច​អ្នក​លើកស្ទួយ

ប​ទៈ កាកគតិ



ធំ​នោះ​អង់អាច        ឆី​តែ​អំណាច       
មិនចេះ​បាត់​ឃ្លាន    ប្រសប់​បោកប្រាស់   
ឃាត​មនុស្ស​ម៉ឺន​លាន    ប្រសប់​រក​ទាន
               អំណាច​ពី​រាស្ត្រ។   

ប្រឹង​បោក​ប៉ុណ្ណឹង    រាស្ត្រ​ណា​ធ្វើ​ទ្រឹង
ទាត់​ចេញ​បញ្ចៀស    ដាក់​ខ្នោះ​សម្លាប់
រាស្ត្រ​ភ័យ​និរទេស    រាស្ត្រ​ទាល់​តម្រិះ
        ដាក់​ទាន​ឲ្យ​ទៅ។   

បុណ្យ​ស័​ក្កិ​អំណាច    កាល​នៅ​តូចតាច
ខ្លបខ្លាច​អ្នកខ្លៅ        ដល់​បានធ្វើ​ធំ
ភ្លេច​អស់​ញាតិ​ផៅ    ភ្លេច​អស់អ្នក​ខ្លៅ
    ស្ទួយ​ឲ្យ​ទៅ​ធំ៕

          និពន្ធ​ដោយ៖ វិឆ័យ សុ​ភី



© រក្សាសិទ្ធិដោយ thmeythmey.com