ពីនេះ ពីនោះ
ពាក្យសម្តី ១០ ម៉ាត់ ដែល​ធ្វើឱ្យ​កូន​អ្នក ក្លាយជា​មនុស្ស​ខ្លាំងពូកែ
29, Mar 2015 , 11:11 am        
រូបភាព
ដោយ: ថ្មីៗ
 
តើ​អ្នក​ចង់ឱ្យ​កូន ក្លាយជា​មនុស្ស​ដែល​ខ្លាំងពូកែ ឬទេ? បើ​ចង់ អ្នក​គួរតែ​ឧស្សាហ៍​និយាយ​ពាក្យ​ទាំងនេះ ឱ្យបាន​ច្រើន។


1.    ម៉ាក់​មិន​នឹកស្មាន​ដល់​ថា កូន​មានគំនិត​ដែល​ល្អ បែបនេះ​ទេ។
2.    កូន​ទៅធ្វើ​ចុះ ធ្វើ​ខុស​មិន​អី​ទេ ឱ្យតែ​កូន​យកចិត្តទុកដាក់​ធ្វើ ហើយ​ប្រឹងប្រែង​អស់ពី​សម្ថ​ភាព។
3.    កូន​ឆ្លាត​ណាស់ កូន​អាច​រកឃើញ​មធ្យោបាយ​ដែល​ងាយស្រួល ដើម្បី​ដោះស្រាយ​បញ្ហា​បាន។
4.    ត្រូវមាន​ជំនឿ​ចិត្ត ចំពោះ​ខ្លួនឯង។
5.    ពាក្យសម្តី​របស់​កូន សម​ហេតុផល​ណាស់។
6.    កូន​មិនត្រូវ​អស់សង្ឃឹម​ទេ ព្រោះ​កូន​ខិតខំ​ប្រឹងប្រែង​ហើយ។
7.    ម៉ាក់​ត្រូវ​ការកូន មានការ​ជួយ​រំលឹក​របស់​កូន ម៉ាក់​មិនសូវ​ភ្លេចភ្លាំង​ឡើយ។
8.    កូន​ត្រូវតែ​ចងចាំ​ថា ពឹង​អ្នកដទៃ មិន​ស្រួល​ដូច​ពឹង​ខ្លួនឯង​ទេ។
9.    កូន​មាន​សុជីវធម៌​ណាស់ ដូចនេះ ពួកយើង​នឹង​រៀន​តាម​កូន។
10.    ពេលដែល​កូន​មានរឿង​មិន​សប្បាយចិត្ត គួរតែ​និយាយ​ចេញមក ទើប​មាន​អារម្មណ៍​ធូរស្រាល៕


© រក្សាសិទ្ធិដោយ thmeythmey.com