ពីនេះ ពីនោះ
កំប្រុក​ឆ្នូត​ខ្នង រស់នៅ​ក្នុងព្រៃ​ដែលមាន​រយៈកម្ពស់​រហូត​ដល់ ១០០០ម៉ែត្រ
29, Mar 2015 , 2:00 pm        
រូបភាព
ដោយ: ថ្មីៗ
 

ភិនភាគ៖ កំប្រុក​ឆ្នូត​ខ្នង​មាន​ប្រវែង​ដងខ្លួន​ពី២០០-២៦០ម.ម និង​មាន​ប្រវែង​កន្ទុយ១៩៧ម.ម និង​មាន​មាឌ​មធ្យម។ នៅលើ​ខ្នង និង​កន្ទុយ​មាន​ពណ៌​ត្នោត​ប្រផេះ ដោយមាន​ឆ្នូត​ធំ​ពណ៌​ក្រហមជាំ។



ជីវសាស្ត្រ៖ វា​រស់នៅក្នុង​ព្រៃស្រោង និង​ព្រៃរបោះ​ដែលមាន​រយៈកម្ពស់​រហូត​ដល់ ១០០០ម។ វា​ក៏​ត្រូវបាន​រកឃើញ​ផងដែរ​នៅក្នុង​ព្រៃ​ឬ​ស្សី​ក្រាស់ តំបន់​វាលទំនាប។ វា​រស់នៅ​តែឯង ឬ​ជា​ក្រុមតូច។ វា​ធ្វើ​សម្បុក​នៅលើ​មែកឈើខ្ពស់។ ចំណីអាហារ​របស់​វា​រួមមាន​ផ្លែឈើ គ្រាប់​ធញ្ញជាតិ មើម​រុក្ខជាតិ និង​សត្វល្អិត។

រប៉ាយ​រស់នៅ៖ នៅ​ប្រទេស​កម្ពុជា វា​មាន​វត្តមាន​នៅក្នុង​តំបន់​អភិរក្ស​ជីវចម្រុះ​កែវ​សីមា​នៅ​ខេត្ត​មណ្ឌល​គី​រី។ ប្រភេទ​នេះ​ក៏ត្រូវ​បាន​រកឃើញ​ផងដែរ​នៅ​ប្រទេស​ឥណ្ឌា​ភាគ​ខាងកើត​ប៊ូ​តាន ភូមា ចិន (ភាគខាងត្បូង) ឥណ្ឌូចិន និង​ម៉ាឡេស៊ី។

ស្ថានភាព​អភិរក្ស៖ កំប្រុក​ឆ្នូត​ខ្នង​មាន​ដង់ស៊ីតេ​រស់នៅ​ច្រើន​បង្គួរ មាន​អត្រា​បន្ត​ពូជ​ខ្ពស់ និង​រងគ្រោះថ្នាក់​តិចតួច​ពី​មជ្ឈដ្ឋាន​ដែល​វា​រស់នៅ៕


© រក្សាសិទ្ធិដោយ thmeythmey.com