ព័ត៍មានសុខភាព
សុខភាព៖ ជំងឺ ព្រាយ​ក្រឡាភ្លើង
07, Jan 2016 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ

ព្រាយ​ក្រឡាភ្លើង គឺជា​ទម្រង់​មួយ នៃ​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់ ដែល​កើតមានឡើង​តែ ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ។ ជាធម្មតា ជំងឺ​នេះ​បានចាប់ផ្ដើម​កើតមានឡើង បន្ទាប់ពី​សប្តាហ៍​ទី ២០ នៃ​ការ​មាន​ផ្ទៃពោះ ដោយ​វា​បង្កឱ្យមាន​ការ​លើ​សស​ម្ពា​ធ​ឈាម ប្រូតេអ៊ីន​នៅក្នុង​ទឹកនោម ហើម​នៅ​ដៃ និង​មុខ។ ការថែទាំ​មុន​សម្រាល​ជា​ស្ដង់ដារ វេជ្ជបណ្ឌិត ត្រូវធ្វើ​ការវាយតំ​លៃ​ទៅលើ​សម្ពាធ​ឈាម និង​កម្រិត​នៃ​ប្រូតេអ៊ីន​នៅក្នុង​ទឹកនោម ការធ្វើ​តេស្ត​ទាំងនេះ គឺ​ដើម្បី​ជា​មធ្យោបាយ ដើម្បី​កំណត់​រោគវិនិច្ឆ័យ នៃ​ជំងឺ​ព្រាយ​ក្រឡាភ្លើង។



កត្តា​ហានិភ័យ នៃ​ជំងឺ​ព្រាយ​ក្រឡាភ្លើង រួមមាន ៖

•    ការ​មាន​ផ្ទៃពោះ​ដំបូង ៖ អាចមាន​ហានិភ័យ​ខ្ពស់ ជាង​ស្ត្រី​ដែល​ធ្លាប់មាន​ផ្ទៃពោះ ពី ៦ ទៅ ៨ ដង
•    ស្ត្រី​ដែលមាន​កូនភ្លោះ ៖ អាចមាន​ហានិភ័យ​ខ្ពស់ ជាង​ស្ត្រី​ដែលមាន​កូន​មួយ ពី ២ ទៅ ៥ ដង
•    ស្ត្រី​ដែល​ធ្លាប់​កើតមាន​ជំងឺ​ព្រាយ​ក្រឡាភ្លើង​ធ្ងន់ធ្ងរ ឬ​ជំងឺ​ព្រាយ​ក្រឡាភ្លើង​ពីមុន ៖ អាចមាន​ហានិភ័យ​ខ្ពស់ ជាង​ស្ត្រី​ដែល​ពុំ​ធ្លាប់​កើតមាន​ពី ៥០ ទៅ ៦៥ ភាគរយ
•    ស្ត្រី​ដែល​បងប្អូន​ស្រី ឬ ម្តាយ​មាន​ជំងឺ​ព្រាយ​ក្រឡាភ្លើង ៖ អាចមាន​ហានិភ័យ​ខ្ពស់ ជាង​ស្ត្រី​ដែល​គ្មាន​ពី ២០៥ ភាគរយ ឬ​ពី ៤ ទៅ ៥ ដង
•    ស្ត្រី​ដែលមាន​ផ្ទៃពោះ​ក្រោយ​អាយុ ៣៥ ឆ្នាំ ហើយក៏​ធ្លាប់មាន​ផ្ទៃពោះ
•    ស្ត្រី​ដែលមាន​ជំងឺលើសឈាម​រ៉ាំរ៉ៃ ជំងឺ​តម្រងនោម ជំងឺ​ទី​រ៉ូ​អ៊ី​ត ឬ​ជំងឺ​ទឹកនោមផ្អែម ហើយក៏​ធ្លាប់មាន​ផ្ទៃពោះ៕
 

ផ្តល់សិទ្ថិ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com