អន្តរជាតិ
ចិនកំពុងពិចារណាលើគម្រោងសាងសង់ស្ថានីយ៍ថាមពលពន្លឺព្រះអាទិត្យនៅទីអវកាស
×
ដើម្បីបំបាត់ផ្សែងអ័ព្ទកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់និងដោះស្រាយវិបត្តិថាមពលនៅក្នុងពេលបច្ចុប្បន្ននេះ ការសាងសង់រោងចក្រផលិតថាមពល ត្រូវបានគេផ្លាស់ប្តូរទៅធ្វើនៅទីអវកាស ជំនួសឲ្យការសាងសង់នៅលើដី។ ជាក់ស្ដែងអ្នកវិទ្យាសាស្ត្ររបស់ប្រទេសចិន កំពុងធ្វើការពិចារណា ក្នុងការសាងសង់ស្ថានីយ៍ថាមពលពន្លឺព្រះអាទិត្យ ដែលស្ថិតនៅសម្ងាយ ៣៦ ០០០ គីឡូម៉ែត្រពីផែនដី។
ស្ថាយោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua ស្ថានីយ៍ថាមពលអគ្គិសនីនេះនឹងត្រូវគេធ្វើជាយានអវកាសដ៏ទំនើបមួយដែលបង្ហោះនៅលើគន្លងតារាវិថី ហើយយាននេះគឺមានបំពាក់ទៅដោយបន្ទះស្រូបពន្លឺព្រះអាទិត្យដ៏ធំជាច្រើន។ថាពលអគ្គិសនីត្រូវបានបំលែងទៅmicrowaves ឬ ពន្លឺឡាស៊ែរ បន្ទាប់មកវានឹងត្រូវបញ្ជូនទៅប្រមូលផ្ដុំគ្នានៅលើផែនដី។
លោក Wang Xijiបណ្ឌិត្យសភាចារ្យនៃបណ្ឌិតសភាវិទ្យាសាស្ត្ររបស់ប្រទេសចិន (CAS) និងជាសមាជិកនៃបណ្ឌិតសភាអន្តរជាតិផ្នែកអវកាសបាននិយាយថាការប្រឌិតយានអវកាសដើម្បីផលិតថាមពលពន្លឺព្រះអាទិត្យAsimov នេះ គឺផ្អែកទៅលើមូលដ្ឋានវិទ្យាសាស្ត្រ។ ខណៈពេលដែល អ្នកវិទ្យាសាស្ត្រអាមេរិកលោក Peter Glaser ក៏បានចេញផ្សាយអត្ថបទមួយនៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រមួយ កាលពីឆ្នាំ ១៩៦៨ ដោយបានអះអាងថាពីលទ្ធភាពក្នុងការសាងសង់ស្ថានីយ៍ថាមពលពន្លឺព្រះអាទិត្យ។
បន្ទាប់ពីបានចំណាយច្រើនជាងពាក់កណ្តាលសតវត្សទៅការស្រាវជ្រាវបច្ចេកវិទ្យាអវកាសរួចមកលោក Wang គឺជាអ្នកតស៊ូមតិសម្រាប់ទស្សនទានក្នុងការសាងសង់ស្ថានីយ៍ប្រភេទនេះ។ លោកបានបញ្ជាក់ថា ស្ថានីយ៍អវកាសមួយដែលអាចសម្រេចបានអំណាចសេដ្ឋកិច្ចដ៏ធំត្រូវតែមានទំហំនៃបន្ទះស្រូបពន្លឺព្រះអាទិត្យចាប់ពី ៥ ទៅ ៦ គីឡូម៉ែត្រការ៉េ។ នេះគឺមានន័យថា ប្រហែលជាមនុស្សនៅលើផែនដីអាចមើលឃើញស្ថានីយ៍នេះនៅលើមេឃនៅពេលយប់ ដែលវាហាក់ដូចផ្កាយមួយដួងផងដែរនោះ។
លោក Wang ក៏ធ្លាប់បានសរសេររបាយការណ៍មួយ កាលពីឆ្នាំ ២០១០ ថាប្រទេសចិនគួរតែសាងសង់ស្ថានីយថាមពលពន្លឺព្រះអាទិត្យ នៅលើទីអវកាសមួយនៅចន្លោះឆ្នាំ ២០៣០និងសាងសង់ស្ថានីយ៍អវកាសមួយនៅឆ្នាំ ២០៥០។
គម្រោងសាងសង់ស្ថានីយ៍ថាមពលនៅលើអវកាសនេះ គឺវាត្រូវការយានអវកាសមួយដែល មានទម្ងន់ជាង ១០ ០០០ តោនក៏ប៉ុន្តែយានអវកាសភាគច្រើនអាចផ្ទុកទម្ងន់បានតែជាង១០០ តោន ឬទាបជាងនេះនៅលើគន្លងផែនដី។ចំណែក លោក Li Ming អនុប្រធានបណ្ឌិតសភាបច្ចេកវិទ្យាអវកាសចិនបាននិយាយថា ប្រទេសចិននឹងសាងសង់ស្ថានីយ៍អវកាសមួយនៅរង្វង់ឆ្នាំ ២០២០ ៕
© រក្សាសិទ្ធិដោយ thmeythmey.com