ព័ត៍មានសុខភាព
សុខភាព៖ ការផឹក​ទឹក ជួយ​ការពារ គ្រួស​ក្នុង​តម្រងនោម
05, Mar 2018 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ

អ្នកស្រាវជ្រាវ​បានធ្វើ​សេចក្តីរាយការណ៍​ថា ការ​ផឹកទឹក​ឱ្យបាន​គ្រប់គ្រាន់ អាច​នឹង​បន្ថយ​ហានិភ័យ នៃ​ជំងឺ​គ្រួស​ក្នុង​តម្រងនោម​របស់​អ្នក។
វេជ្ជបណ្ឌិត ខេ​រី វី​លី​ស (Kerry Willis) បាន​និយាយថា ការវិភាគ​នេះ​បាន​បង្ហាញថា ការផឹក​ទឹក គឺជា​មធ្យោបាយ​ដែលមាន​ប្រសិទ្ធភាព ដើម្បី​កាត់បន្ថយ​ហានិភ័យ ក្នុង​ការវិវត្ត​នៃ​គ្រួស​ក្នុង​តម្រងនោម បាន​ដល់​ទៅ​ពាក់កណ្តាល។



វេជ្ជបណ្ឌិត Willis បាន​បន្ថែមថា គ្រួស​ក្នុង​តម្រងនោម បណ្តាលឱ្យមាន​បញ្ហា​ដល់​រាងកាយ និង​ជំរុញឱ្យមាន​ការវិវត្ត ទៅជា​ជំងឺ​នៃ​តម្រងនោម​ផងដែរ។ ដូចនេះ ការបញ្ជាក់​នៃ​ការបន្ថយ​ហានិភ័យ តាមរយៈ​ការផ្តល់​ជាតិ​ទឹក គឺជា​ការស្រាវជ្រាវ​ដ៏​សំខាន់។

ការស្រាវជ្រាវថ្មីៗ បាន​មើល​ទៅលើ​ការស្រាវជ្រាវ​ពីមុន​ចំនួន ៩ ដែល​រួមមាន​មនុស្ស​ជិត២៧៤.០០០ នាក់។ ជាង ៥៥០ នាក់ មាន​ប្រវត្តិ​នៃ​គ្រួស​ក្នុង​តម្រងនោម​នេះ។
ការស្រាវជ្រាវ​នេះ​បាន​បង្ហាញថា អ្នក​ដែល​បាន​ផលិត​ទឹកនោម ២ ទៅ ២,៥ លីត្រ គឺមាន​តិចជាង ៥០ ភាគរយ ក្នុងការ​កកើត​មាន​ជា​គ្រួស​ក្នុង​តម្រងនោម ជាង​អ្នក​ដែល​ផលិត​ទឹកនោម​តិចជាង​នេះ។ បរិមាណ​នៃ​ការបង្កើត​ទឹកនោម​នេះ ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ការផឹក​ទឹក​ប្រហែលជា ១,៥ ទៅ ២,៥ លីត្រ​ក្នុង​មួយថ្ងៃ។

អ្នកស្រាវជ្រាវ​បាន​ពន្យល់ថា ការ​ផឹកទឹក​ច្រើន រក្សា​ទឹកនោម​ឱ្យ​ថ្លា ជាមួយនឹង​ការបញ្ចេញចោល​កាកសំណល់។ ការ​នោម​ច្រើន​មានន័យថា សារធាតុ​រ៉ែ ដែល​បង្ក​ឱ្យ​ជា​គ្រួស​ក្នុង​តម្រងនោម មានឱកាស​តិច​ដើម្បី​ប្រមូលផ្តុំ និង​កើតមាន​នៅក្នុង​ប្រដាប់​បង្ហូរទឹក​ម៉ូ​ត្រ។

វេជ្ជបណ្ឌិត វី​សីត ឆឹង​ប៉ា​ស៊ី​ផន (Wisit Cheungpasitporn) បាន​និយាយថា ការកើនឡើង​ការផឹក​ទឹក ត្រូវបាន​គេ​ណែនាំ​ជា​យូរ ដូច​ទៅនឹង​យុទ្ធសាស្ត្រ​សាមញ្ញ​សម្រាប់​ការពារ​គ្រួស​ក្នុង​តម្រងនោម។ ការស្រាវជ្រាវ​នេះ ផ្តល់នូវ​ការគាំទ្រ សម្រាប់​ការធ្វើអន្តរាគមន៍​នេះ ដើម្បី​បន្ថយ​ហានិភ័យ នៃ​គ្រួស​ក្នុង​តម្រងនោម។
វេជ្ជបណ្ឌិត Kidney Foundation បានធ្វើ​សេចក្តីរាយការណ៍​ថា ប្រហែល​ម្នាក់​ក្នុងចំណោម​មនុស្ស ១០ នាក់ ក្នុង​សហរដ្ឋអាមេរិក វិ​វត្តមាន​គ្រួស​ក្នុង​តម្រងនោម៕
 

ផ្តល់សិទ្ធិ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com