ពីនេះ ពីនោះ
មុននឹងជោគជ័យនៅក្នុងជីវិត គួរត្រៀមលក្ខណៈបែបណា?
× មុននឹងទទួលបានជោគជ័យនៅក្នុងជីវិត អ្នកត្រូវដឹងពីគោលដៅជីវិតរបស់អ្នកជាមុនសិន។ ដើម្បីដឹងពីគោលដៅនៅក្នុងជីវិតរបស់អ្នក គឺទាមទារឲ្យអ្នកស្គាល់ខ្លួនឯងច្បាស់ ទី១ ត្រូវដឹងពីចំណង់ចំណូលចិត្ត ទី២ ដឹងពីទេព្យកោសល្យ និងទី៣ ដឹងពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្លួន (ដឹងពីចំណុចខ្សោយហើយ ត្រូវចាប់ផ្តើមកែវាបន្តិចម្តងៗ រហូតឲ្យវាក្លាយជាចំណុចខ្លាំងរបស់អ្នកវិញ)។
បន្ទាប់ពីដឹងចំណុចទាំងបីខាងលើច្បាស់ហើយ អ្នកត្រូវកំណត់គោលដៅជីវិតរបស់អ្នកដោយផ្សារភ្ជាប់ជាមួយនឹងបីចំណុចខាងលើនោះឲ្យបានច្បាស់ហើយចាប់ផ្តើមអនុវត្តន៍សកម្មភាពទាំងនោះទៅតាមផែនការណ៍ដែលអ្នកបានកំណត់ឲ្យបានជាប់ជាប្រចាំ នោះអ្នកនឹងឈានទៅរកភាពជោគជ័យនៅក្នុងជីវិតរបស់អ្នកជាបន្តបន្ទាប់៕
© រក្សាសិទ្ធិដោយ thmeythmey.com