ពីនេះ ពីនោះ
កង្ហែន មានវត្តមាននៅកម្ពុជា ចិន វៀតណាម ឡាវ និងថៃ
12, Apr 2015 , 1:40 pm        
រូបភាព
ដោយ: ថ្មីៗ
កង្ហែន មានវត្តមាននៅកម្ពុជា ចិន វៀតណាម ឡាវ និងថៃ



ភិនភាគ៖ កង្ហែនមានប្រវែងដងខ្លួនពី ១៨៤-២១០ម.ម និងកន្ទុយមានប្រវែងពី១៤០-១៧៥ម.ម។ វាមានមាឌមធ្យម និងមានលក្ខណៈខុសគ្នាពីកង្ហិចដោយសារទំហំ។ ក្បាលមានពណ៌ប្រផេះត្នោតមានឆ្នូតពណ៌ខ្មៅ ហើយមានពណ៌ពងមាន់នៅលើខ្នង និងចំហៀងខ្លួន ចំណែកពោះមានពណ៌ប្រផេះភ្លឺ។ កន្ទុយមានប្រវែងខ្លីជាងប្រវែងនៃក្បាល-ដងខ្លួន ច្រមុះរបស់វាវែងបន្តិច ហើយចំពោះសត្វញីមានដោះបីគូ។

ជីវសាស្ត្រ៖ សត្វប្រភេទនេះភាគច្រើនរស់នៅលើដី និងរកចំណីអាហារដោយប្រើច្រមុះដ៏វែងរបស់វា នៅលើដីដែលសម្បូរនៅដោយកំទេចកំទីស្លឹកឈើជាច្រើន។ វាចូលចិត្តរស់នៅតាមទីជម្រកជាច្រើនប្រភេទចាប់ពីប្រភេទព្រៃ រហូតដល់រស់នៅតាមចម្ការផ្សេងៗ។ ចំណីរបស់វារួមមានគ្រាប់ធញ្ញជាតិ ផ្លែឈើ និងពពួកសត្វដែលគ្មានឆ្អឹងកង។

រប៉ាយរស់នៅ៖ នៅប្រទេសកម្ពុជា វាមានវត្តមាននៅខេត្តកោះកុង ពោធិសាត់ ឧទ្យានជាតិវីរៈជ័យ និងតំបន់ផ្សេងៗទៀត។ កង្ហែនក៏មានវត្តមានផងដែរនៅក្នុងប្រទេសភូមាភាគកណ្តាល និងខាងកើត ចិនភាគខាងត្បូង វៀតណាមភាគខាងត្បូង ឡាវ និងថៃ។

ស្ថានភាពអភិរក្ស៖ សត្វនេះមានរស់នៅស្ទើរគ្រប់ទីកន្លែង មានចលនារហ័សរហួន និងរងគ្រោះថ្នាក់តិចតួចពីការទាក់ចាប់៕



© រក្សាសិទ្ធិដោយ thmeythmey.com