ពីនេះ ពីនោះ
ថ្ងៃសង្ក្រាន្តទំនាយថា៖ មនុស្សចិត្តអាក្រក់កើនឡើង មានជំងឺច្រើន និងមានសង្គ្រាមច្បាំងគ្នា
× ទំនាយថ្ងៃមហាសង្ក្រាន្ត៖ ថ្ងៃចូលឆ្នាំដែលជាថ្ងៃទី១ ត្រូវនឹងថ្ងៃអង្គារ ទំនាយថា ឆ្នាំនេះនឹងកើតអន្តរាយកណ្តាលទីក្រុងនូវមានភ្លើងឆេះយ៉ាងសាហាវ កើតនូវចោរចិត្តកាចច្រើនឡើង មនុស្សនឹងប្រែជាមានចិត្តអាក្រក់ហើយមានជំងឺតម្កាត់ច្រើនជាទីបំផុត។ មនុស្សផងទាំងឡាយនឹងកើតទុក្ខសោករោគភ័យ ស្លាប់ព្រោះជំងឺ និងព្រោះមានកល្លិយុគសង្គ្រាមច្បាំងគ្នា។ ផែនដីនឹងស្ងួតហួតហែង។
ទំនាយថ្ងៃវ័នបត៖ ថ្ងៃកណ្តាលត្រូវនឹងថ្ងៃពុធ ទំនាយថា ឆ្នាំនេះស្រូវអង្ករផ្លែឈើមានតម្លៃខ្ពស់ មនុស្សផងទាំងឡាយត្រូវក្តៅក្រហាយចិត្តជាច្រើន ស្ត្រីទាំងឡាយនឹងត្រូវនិរាស្ត្រព្រាត់ប្រាស់ពីទីកន្លែងទៅរស់នៅទីដទៃផ្សេង។
ទំនាយថ្ងៃឡើងស័ក៖ ថ្ងៃចុងក្រោយត្រូវនឹងថ្ងៃព្រហស្បតិ៍ ទំនាយថា ឆ្នាំនេះសមណៈព្រហ្មាចារ្យ និងប្រណិបត្តិចូលចិត្តដោយធម៍ដែលប្រសើរវិសេស៕
ប្រភព៖ សៀវភៅមហាសង្ក្រាន្ត ឆ្នាំមមែ សប្តស័ក (ព.ស.២៥៥៩-គ.ស.២០១៥)
© រក្សាសិទ្ធិដោយ thmeythmey.com