ពីនេះ ពីនោះ
តើ​ពាក្យ «បញ្ញា​ត្ត, បញ្ញា​ត្តិ» មួយណា​ត្រូវ?
04, May 2015 , 8:50 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ភាគច្រើន​នៅតែ​ប្រកែក​គ្នា​ចំពោះ​ពាក្យ​ទាំងពីរ​នេះ អ្នកខ្លះ​និយាយថា​សរសេរ​ជា«បញ្ញា​ត្ត» រីឯ​អ្នក​ខ្លះទៀត និយាយថា​សរសេរ​ជា«បញ្ញា​ត្តិ»បាន​ត្រូវ។ តាមពិត​នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ​ទាំងពីរ​នេះ​អាច​សរសេរ​បាន​ដូចគ្នា គឺ​សរសេរ​ជា«បញ្ញា​ត្ត» ឬ «បញ្ញា​ត្តិ» ក៏បាន​ដែរ។ ប៉ុន្តែ​ពាក្យ«បញ្ញា​ត្ត»ជា​កិរិយាសព្ទ មានន័យថា ហាមប្រាម​ហើយ តែងតាំង​ហើយ តាំង​ទុក​ហើយ រៀបចំ​ហើយ។ ឧទាហរណ៍៖ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បញ្ញា​ត្ត​មិន​ឲ្យ​ពួក​បព្វជិត​មើល​ល្បែង​របាំ រាជការ​បញ្ញា​ត្ត​មិន​ឲ្យ​ប្រជាជន​លេងល្បែង​ភ្នាល់ផ្សេង។



ចំណែកឯ ពាក្យ«បញ្ញា​ត្តិ»ជា​នាម មានន័យថា សេចក្តី​ហាមប្រាម, បម្រាម, សេចក្តី​ដែល​គេ​តែងតាំង, រៀបចំ, ពាក្យ​ដែល​គេ​កំណត់​ហៅ។ ឧទាហរណ៍៖ មាន​បញ្ញា​ត្តិ, ធ្វើ​ខុស​នឹង​បញ្ញា​តិ្ត។ ល៕

[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com