ពីនេះ ពីនោះ
អ្នក​កើត​ឆ្នាំមមែ គួរ​ស្រោច​ទឹក​ជ្រោយ​ដី​នៅ​គល់​ដើម​ឬ​ស្សី ទើប​មាន​សិរី​សួស្តី
17, Apr 2015 , 10:40 am        
រូបភាព
ដោយ: ថ្មីៗ
លោកអ្នក​កើត​ឆ្នាំមមែ​ពង្ស​ទេវតា​ស្រី​នាម​ជា​សត្វ​ពពែ​ធាតុមាស​ទន្សា​កំនើត​នៅ​ថ្ងៃអាទិត្យ សិរី​ធ្លាក់​មកពី​ដៃ​ឆ្វេង​របស់​ព្រះព្រហ្ម មូល​ព្រលឹង​នៅ​នឹង​ដើម​បា​រិ​ក​ជាតិ និង​ដើម​ឬ​ស្សី​លោកអ្នក​កើត​ឆ្នាំនេះ​គួរ​ស្រោច​ទឹក​ជ្រោយ​ដី​គល់​នៃ​ដើម(បា​រិ​ក​ជាតិ) និង​ដើម​ឬ​ស្សី ទើប​នាំ​ឲ្យ​កើតមាន​សិរី​សួស្តី​ដល់​ខ្លួន​និង​ក្រុមគ្រួសារ។



មនុស្ស​កើត​ឆ្នាំនេះ ជា​មនុស្ស​មាន​វាសនា​ខ្ពស់ ជាទី​ត្រូវចិត្ត​នៃ​មនុស្ស​ទូទៅ​ពេល​ជូ​ប​ទុក្ខ​អាសន្ន​មាន​អ្នកធំ​ជួយ​គាំពារ។ ឬ​ក្ស​ពារ​សុភាពរាបសារ​សំដីទន់​ផ្អែម​ពិ​រោះ មាន​មិត្តភក្តិ​ច្រើន​មិន​ថានៅទីណាៗ ប៉ុន្តែ​មិត្ត​ច្រើន​នាំទុក្ខ​មក​ឲ្យ​ខ្លួន​ធ្វើ​គុណ មិនបាន​ផល មិនចេះ​ចងគំនុំ​គំ​គួ​ន​នឹង​អ្នកណា​ឡើយ។ ចិត្ត​ឆេវឆាវ ឆាប់​ខឹង​តែ​ឆាប់​បាត់ មាន​តណ្ហា​ខ្លាំង​ស្រើបស្រាល​នឹងរ​ស់កា​ម្មា​រម​ណ៏​ប្រៀបដូចជា​ភ្លើងចំបើង មាន​ស្នេហ៍​ក្នុង​ខ្លួន​ជាទី​ត្រូវ​ភ្នែក​នៃ​មនុស្ស​ភេទ​ផ្ទុយ។

មុខរបរ​ដែល​សមជា​ង​គេ​សម្រាប់​មនុស្ស​កើត​ឆ្នាំមមែ​នេះ​គឺ​ការលក់ដូរ​ធ្វើ​ជំនួញ​ជួញប្រែ​នឹង​បាន​ទៅជា​អ្នកមាន​ស្តុកស្តម្ភ ពីព្រោះ​ជា​មនុស្ស​មានការ​ពិចារណា​ល្អិតល្អន់។ បើ​ធ្វើ​ការងារ​ដ្ឋ​ល្អជា​មធ្យម។ នឹង​តាំងខ្លួន​ទៅជា​អ្នក​មានបាន​នៅពេល​ឈានដល់​វ័យចាស់៕

ប្រភព៖ សៀវភៅ​មហាសង្ក្រាន្ត ឆ្នាំមមែ សប្តស័ក (ព.ស.២៥៥៩-គ.ស.២០១៥)


© រក្សាសិទ្ធិដោយ thmeythmey.com