ពីនេះ ពីនោះ
ទំនាយ​ទាំង៧នៅ​ឆ្នាំនេះ​ថា៖ មានទឹក​ភ្លឿ​ង ៤០មេ ភ្លើង​កាច​សាហាវ​ជា​ឆ្នាំ​កន្លងទៅ...!
17, Apr 2015 , 8:00 pm        
រូបភាព
ដោយ: ថ្មីៗ
ទំនាយ​ទាំង៧នៅ​ឆ្នាំនេះ​ថា៖ មានទឹក​ភ្លឿ​ង ៤០មេ ភ្លើង​កាច​សាហាវ​ជា​ឆ្នាំ​កន្លងទៅ....!



ទី១ កេណ្ឌ​ព្រះ​ភិ​រុណ​សាស្ត្រ៖ ឆ្នាំនេះ​ភព​អាទិត្យ ជា​អធិបតី ដឹកនាំ​ផ្លូវ​ទៅសុំ​ទឹកភ្លៀង​ពី​ស្តេច​នាគ ហើយ​បាន​នាគ៣ បង្អុ​ល​ទឹកភ្លៀង៤០០មេ​ដែល​ចែកចេញជា​ចក្រ​វា​ឡ    ១៦០មេ, ព្រៃ​ហេមពាន្ត ១២០មេ, មហាសមុទ្រ ៨០មេ និង​ជម្ពូទ្វីប​មនុស្សលោក​យើង​មាន​ចំនួន៤០មេ បណ្តាល​ឲ្យ​មាន​ទឹ​ភ្លៀង​នៅ​ដើមឆ្នាំ កណ្តាល និង​ចុងឆ្នាំ​ភ្លៀង​ស្មើគ្នា។

ទី២ កេណ្ឌ​ធា​រា​ទិ​គុណ៖ ឆ្នាំនេះ​មាន​កេណ្ឌ(១) ត្រូវ​ត្រង់​តេជោធាតុ​ចុះ ទំនាយ​ថា ភ្លើង​កាច​សាហាវ​ជាង​ឆ្នាំ​កន្លងទៅ។

ទី៣ ទំនាយ​ទឹកទន្លេ៖ ឆ្នាំនេះ​ទំនាយ​អំពី​ទឹក​មាន​សំណល់៨ ទំនាយ​ថា ទឹកទន្លេ​មាន​ជា​មធ្យម​មិនធំ មិនតូច។

ទី៤ កេណ្ឌ​ធ​ញ្ញា​ហារ ៖ ឆ្នាំនេះ​មាន​កេណ្ឌ(៣) មាន​ឈ្នោះ​ថា ម​ជ្ឃិ​មា ទំនាយ​ថា ស្រូវ​ដណ្តាំ​ស្រែចម្ការ​និង​បាន​ផល​ពាក់កណ្តាល​ខូចខាត​អស់​ពាក់កណ្តាល​ភោ​ជា នា​ហារ បាន​ផល​ជា​មធ្យម។ ប្រជានុរាស្ត្រ មាន​សេចក្តីសុខ​ខ្លះ​ទុក្ខ​ខ្លះ​ស្មើរ​គ្នា។

ទី៥ ទំនាយ​ការធ្វើ​ស្រែ៖ ទំនាយ​កេណ្ឌ​ការធ្វើ​ស្រែ​មាន​សេស(២) ទំនាយ​ថា ស្រែ​ដី​ទំនាប និង​ស្រែ​ដី​ទួលបាន​ផល​ល្អ​ដូចគ្នា​ទាំងពីរ​យ៉ាង។

ទី៦ កេណ្ឌ​ព្រឹក្សា៖ ឆ្នាំនេះ​ត្រូវចំ​សេស(២) ត្រូវ​ត្រង់​ដើម​ល្វា ជា​ស្តេច មាន​ទំនាយ​ថា មនុស្ស​ផង​ទាំងឡាយ​មាន​សេចក្តីសុខក្សេមក្សាន្ត។

ទី៧ កេណ្ឌ​ព្រះអាទិត្យ៖ ឆ្នាំនេះ​ព្រះអាទិត្យ​ធ្វើដំណើរ​ជិះ​ដំរី ទំនាយ​ថា ភ្លើង​កាច​សាហាវ ស្រុក​នាម​នាគ​ធ្វើ​យុទ្ធ​សង្គ្រាម និង​ស្រុក​នាម​គ្រុឌ និង​នាម​កណ្តុរ៕

ប្រភព៖ សៀវភៅ​មហាសង្ក្រាន្ត ឆ្នាំមមែ សប្តស័ក (ព.ស.២៥៥៩-គ.ស.២០១៥)



© រក្សាសិទ្ធិដោយ thmeythmey.com