ជាតិ
ពីនេះ ពីនោះ
តើពាក្យ «ឥឡូវ, ឥលូវ» មួយណាត្រូវ? 
×![]()
មនុស្សមួយចំនួននៅតែប្រកែកគ្នាចំពោះពាក្យទាំងពីរនេះ អ្នកខ្លះនិយាយថាពាក្យនេះត្រូវសរសេរជាជើងតម្រួត«ឥឡូវ» និងអ្នកខ្លះទៀត បានអះអាងថាពាក្យនេះត្រូវតែសរសេរជាពាក្យរាយ«ឥលូវ»។ តាមពិតនៅក្នុងវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថាពាក្យទាំងពីរនេះអាចសរសេរបានដូចគ្នា គឺសរសេរជា«ឥឡូវ» ឬ «ឥលូវ» ក៏បានដែរ។ ពាក្យនេះជាសព្ទប្រាប់សេចក្តីជាបច្ចុប្បន្នកាលថា កាលនេះ, វេលានេះ។ ឧទាហរណ៍៖ ទៅឥឡូវ, ទៅក្នុងវេលានេះ។ ល៕
[ដកស្រង់ពីវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
© រក្សាសិទ្ធិដោយ thmeythmey.com