អន្តរជាតិ
អង់គ្លេស​រកឃើញ​រ៉ែ​ប្រេងកាត​តម្លៃ ៤៤២ ពាន់​លាន​ដុល្លារ​នៅក្រោម​ព្រលានយន្តហោះ​មួយ
15, Apr 2015 , 9:10 am        
រូបភាព
ដោយ:
ក្រុមហ៊ុន​វិនិយោគ​ប្រេង និង​ឧស្ម័ន(UKOG) របស់​ចក្រភព​អង់គ្លេស បាន​អះអាងថា ពួកគេ​បាន​រកឃើញ​អណ្ដូងប្រេង​មួយ ដែល​អាចមាន​រ៉េ​ប្រេងកាត​រហូត​ជាង ១០០ ពាន់​លាន​បារ៉ែល នៅក្រោម​អាកាសយានដ្ឋាន Gatwick ទីក្រុង​ឡុង​ដ៍ ដែលមាន​តម្លៃ​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជា៤៤២ ពាន់​លាន​ដុល្លារ។ នេះ​បើ​យោងតាម​សារព័ត៌មាន RT ។

ប្រភព​ដដែល​ក៏បាន​ឲ្យ​ដឹងថា ទោះជា​យ៉ាងណា​រហូតមក​ដល់ពេលនេះ ការរកឃើញ​អណ្ដូងប្រេង​ដ៏​មហា​សាស​នេះ គឺ​មិនទាន់មាន​ការអះអាង​ពី​សំណាក់​ក្រុម​អ្នកជំនាញ​ឯករាជ្យ​នៅឡើយ​ទេ។ ខណៈពេលដែល ក្រុមហ៊ុន UKOG បានឱ្យដឹងថា ខ្លួន​បាន​សាកល្បង​ខួង​រក​រ៉ែ​នៅ​តំបន់​នោះ ហើយ​បាន​រកឃើញថា​មាន​ប្រេង ១៥៨ លាន​ធុង ក្នុង​ទំហំ​ដី ២,៦ គីឡូម៉ែត្រ​ការ៉េ។   ក្រុមហ៊ុន​រុករក​រ៉ែ​មួយ ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ធ្លាប់បាន​សិក្សា​ពី​រ៉ែ​ប្រង​នៅក្នុង​ប្លុក​នេះ បាន​ប៉ាន់ប្រមាណ​ថា រ៉ែ​ប្រេង​នៅទីនេះ​គឺ​គេ​អាច​ខួង​យក​វា​បានតែ​ចន្លោះ​ពី ៥ ទៅ ១៥ ភាគរយ នៃ​ចំនួន​រ៉ែ​ប្រេង​សរុប។ នៅ​ឆ្នាំ ២០៣០ ប្រេង​ក្នុង​ដី​នៅ​តំបន់​នេះ នឹង​ត្រូវគេ​ផលិត​បាន​ពី ១០ ទៅ ៣០ ភាគរយ នៃ​តម្រូវការ​ប្រេង​សរុប​របស់​អង់គ្លេស។
  លោក Stephen Sanderson នាយក​ប្រតិបត្តិ ក្រុមហ៊ុន KONG ដែលមាន​អណ្ដូង​ប្រេងកាត​មួយ​ស្ថិតនៅ​តំបន់​ខាងលើនេះ បាន​អះអាងថា ការរកឃើញ​រ៉ែ​ប្រេងកាត​នេះ គឺ​ប្រហែលជា​ការរកឃើញ​រ៉ែ​ប្រេង ធំជាងគេ​បំផុត​នៅលើ​ពិភពលោក ក្នុង​រយៈពេល ៣០ ឆ្នាំ​ចុង​ក្រោយនេះ៕  

© រក្សាសិទ្ធិដោយ thmeythmey.com