អន្តរជាតិ
ក្មេងស្រីអាយុ ៩ ឆ្នាំម្នាក់ ត្រូវសមាជិកក្រុម ISIS ចាប់រំលោភរហូតដល់មានផ្ទៃពោះ
×
ក្មេងស្រីអាយុ ៩ ឆ្នាំម្នាក់កំពុងតែមានផ្ទៃពោះទាំងវ័យក្មេង បន្ទាប់ពីនាងត្រូវបានសមាជិកក្រុមឧទ្ទាមរដ្ឋឥស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់ ចាប់រំលោភយ៉ាងសាហាវព្រៃផ្សៃរួចមកនោះ។ នេះបើយោងតាមកាសែត Toronto Star ដែលបានដកស្រង់សំដីអ្នកធ្វើការផ្នែកជំនួយសប្បុរសធម៌ ជនជាតិកាណាដាម្នាក់ដែឡទើបមកពីទំបន់នោះ។
អ្នកនាង Yousif Daoud ជាអ្នកធ្វើការផ្នែកជំនួយរបស់អង្គការមួយ ដែលមានមូលដ្ឋាននៅប្រទេសកាណាដា ហើយទើបត្រឡប់មកពីតំបន់មួយក្នុងប្រទេសអ៊ីរ៉ាក់ បានប្រាប់កាសែតខាងលើថា កុមារីម្នាក់នោះ បានរងនូវការរំលោភបំពាន រហូតដល់បាត់បង់ស្មារតី សតិអារម្មណ៍ និងប៉ះពាល់ដល់រាងកាយរបស់នាងយ៉ាងខ្លាំង ។
អ្នកនាង Yousif បានឲ្យដឹងទៀតថា បច្ចុប្បន្នក្មេងស្រីនេះ កំពុងមានផ្ទៃពោះទាំងវ័យក្មេង ដូច្នេះនាងអាចនឹងស្លាប់ ប្រសិនបើនាងបង្កើតកូននោះចេញមក ទោះបីជាផ្នែកការវះកាត់ក៏ដោយ។
អ្នកធ្វើការផ្នែកជំនួយសប្បុរសធម៌ដដែលនេះក៏បានបញ្ជាក់ថា យ៉ាងហោចណាស់មានបុរសជាសមាជិកក្រុម ISIS ១០ នាក់ បានរំលោភកុមារីម្នាក់នេះ ហើយភាគច្រើននៃពួកគេ គឺជាក្រុមអ្នកប្រយុទ្ធនៅជួរមុខ ឬជាក្រុមបំផ្ទុះគ្រាប់បែកអត្តឃាត ដែលនឹងទទួលបានរង្វាន់ជាក្មេងស្រីម្នាក់ នៅពេលកិច្ចការបានសម្រេច។
ទោះជាយ៉ាងនេះក្ដី ក្មេងស្រីអាយុ ៩ ឆ្នាំម្នាក់នោះ ត្រូវបានក្រុមជំនួយរបស់អង្គការសប្បុរសធម៌ផ្នែកវេជ្ជសាស្ត្រ បញ្ជូនទៅកាន់ប្រទេសអាឡឺម៉ង់ ដើម្បីធ្វើការព្យាបាល និងមើលថែរក្សានៅទីនោះ រហូតដល់កូនរបស់នាងត្រូវបានគេបង្កើតរួចរាល់៕
© រក្សាសិទ្ធិដោយ thmeythmey.com