អន្តរជាតិ
ស្ត្រី​ជនជាតិ​អាមេរិក​វ័យ ៣៨ ឆ្នាំ​ម្នាក់​យកប្ដី ៨ នាក់​នៅក្នុងពេល​តែមួយ
16, Apr 2015 , 12:30 pm        
រូបភាព
ដោយ:

ឯកសារ​មួយ​របស់​តុលាការ​ក្នុង​តំបន់ Bronx  ក្នុង​ទីក្រុង​ញូវយ៉ក បាន​បញ្ជាក់ថា មាន​ស្ត្រី​វ័យ ៣៨ ឆ្នាំ​បាន​រៀបការ​យកប្ដី ៨ នាក់​នៅក្នុងពេល​តែមួយ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់កា​សែត New York Post ។



កាសែត​ខាងលើ​ក៏បាន​រាយការន៍​ថា អ្នកស្រី Liana Barrientos ធ្លាប់បាន​រៀបការ​ចំនួន ១០ ដង​រួចមកហើយ ចាប់តាំងពី​ឆ្នាំ ១៩៩៩ ។ស្ត្រី​វ័យ ៣៨ ឆ្នាំ​រូបនេះ ធ្លាប់​រស់នៅ​ជាមួយ​មនុស្ស​ដែល​បាន​រៀបការ​ជាមួយ​នាង ៦ នាក់​ក្នុងពេល​តែមួយ បន្ទាប់មក​នៅ​ឆ្នាំ ២០០២ មាន​បុរស​ម្នាក់​បានដាក់​ពាក្យ​លែងលះ​ជាមួយ​នាង ប៉ុន្តែ​មកដល់​ឆ្នាំ ២០០៣ រៀបការ​ជាមួយ​មនុស្ស​ប្រុស ៣ នាក់​បន្ថែមទៀត។

បន្ទាប់​ពីបុរស​ម្នាក់​ក្នុងចំណោម​បីនាក់​ដែល​នាង​បាន​រៀបការ​ជាមួយ កាលពី​ឆ្នាំ២០០៣ នោះ បាន​បោះបង់​នាង​ចោល រួចហើយ​នាង​ក៏បាន​រៀបការ​ជា​លើកចុងក្រោយ​ម្ដងទៀត ជាមួយ​បុរស​ម្នា​ក់នៅ​ថ្ងៃទី ៤ ខែមីនា ឆ្នាំ២០១០ ។

ព្រះរាជអាជ្ញា​តុលាការ​មិនបាន​បញ្ជាក់​ពី មូលហេតុ​ដែល​នាំ​ឲ្យ​អ្នកស្រី Barrientos រៀបការ​យ៉ាងច្រើន​ដូច្នេះ​នោះទេ ប៉ុន្តែ​ប្រភព​មួយ​បានឱ្យដឹងថា នេះ​គឺ​ដោយសារតែ​ភាពមិន​ចេះ​ស្រលាញ់គ្នា។

បន្ទាប់ពី​បែកធ្លាយ​រឿងរ៉ាវ​នេះ អ្នកស្រី Barrientos ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​ក្លែងបន្លំ​ឯកសារ​គតិយុត្តិ ដោយ​នាង​ត្រូវបាន​ចោទប្រកាន់ ពីបទ​បន្លំ​ឯកសារ​ដើម្បី​យកទៅ​រៀបចំ​ពិធី អាពាហ៍ពិពាហ៍ របស់​នាង​កាលពី​ឆ្នាំ ២០១០ ដើម្បី​បញ្ជាក់ថា នាង​មិនដែល​បាន​រៀបការ​មុន​មក​នោះទេ។អ្នកស្រី Barrientos ក៏ត្រូវ​បាន​គេ​ចោទប្រកាន់ ពីបទ​ប្ដូរ​ឈ្មោះ​ផ្សេង​ជាច្រើន​ដង នៅក្នុង​ឯកសារ​អាពាហ៍ពិពាហ៍​ផងដែរ៕




© រក្សាសិទ្ធិដោយ thmeythmey.com