អន្តរជាតិ
រឿង​ពិតប្លែកៗដែល​អ្នក​មិន​បានដឹង​ពី​ប្រធានាធិបតី​អាមេរិក
17, Apr 2015 , 2:00 pm        
រូបភាព
ដោយ:
គិត​មកដល់ពេលនេះ  សហរដ្ឋអាមេរិក​មាន​ប្រធានាធិបតី​ចំនួន ៤៤ រូប ហើយ​ដែល​បាន​ឡើងកាន់តំណែង និង​បាន​ដឹកនាំ​ប្រទេសមួយ​នេះ​ក្លាយជា​មហាអំណាច​ទីមួយ នៅលើ​ពិភពលោក ទាំង​ផ្នែក​សេដ្ឋកិច្ច និង​យោធា។ ទោះជា​យ៉ាងនេះ​ក្ដី មាន​រឿងរ៉ាវ​ជាច្រើន​ដែល​អ្នក​មិន​បានដឹង​ពី​ប្រវត្តិ​ពិត​ដែលមាន​លក្ខណៈប្លែកៗ  របស់​ប្រធានាធិបតី​អាមេរិក​ទាំង​នោះទេ។



ខាងក្រោម​នេះ​គឺជា​រឿងរ៉ាវ​ពិត និងប្លែកៗ មួយចំនួន​ដែល​អ្នក​មិន​ធ្លាប់​ដឹង​ពី​ប្រវត្តិ​របស់​ប្រ​ធានា​ធីប​តី​អាមេរិក៖
- លោក George Washinton ប្រធានាធិបតី​ទីមួយ របស់​សហរដ្ឋអាមេរិក មាន​ថ្ងៃកំណើត ៣ គឺ​តាមពិត​លោក​កើត​នៅ​ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ១៧៣១ ប៉ុន្តែ​ក្រោយមក​ក្រោម​សម័យ​អាណានិគម​អង់គ្លេស បាន​ប្ដូរ​ប្រតិទិន ទើប​ធ្វើ​ឲ្យ​ប្រព័ន្ធ​កត់ត្រា​ថ្ងៃកំណើត​របស់លោក នៅ​ថ្ងៃទី២២ ខែ កុម្ភៈ ឆ្នាំ១៧៣១ វិញ។ ប៉ុន្តែ​ក្រោយមកទៀត​សមាជិកសភា​អាមេរិក បានសម្រេច​កំណត់​យក​ថ្ងៃ​ចន្ទ ក្នុង​ស​ប្ហា​ហ៍​ទី៣ នៃ​ខែកុម្ភៈ ជា​ថ្ងៃកំណើត​របស់លោក និង​ជា​ថ្ងៃ​ឈប់សម្រាក។

-  លោក William Henry Harrison ជា​ប្រធានាធិបតី​អាមេរិក​ដែល​កាន់ដំណែង​ឆាប់​ជាងគេ គឺ​លោក​កាន់តំណែង​បានតែ​រយៈពេល ៣២ ថ្ងៃ ហយ​លោក​ក៏បាន​ស្លាប់។

- លោក Franklin Roosevelt ជា​ប្រធានាធិបតី​អាមេរិក​ដែល កាន់តំណែង​យូរ​ជាងគេ​រហូតដល់ ១២ ឆ្នាំ ទើប​ក្រោយមក​ព្រឹទ្ធសភា​អាមេរិក​កំណត់​អាណត្តិ​ឲ្យ​មនុស្ស​ម្នាក់​ធ្វើ​ប្រធានាធិបតី​តែ ២ អាណត្តិ​ប៉ុណ្ណោះ។

- លោក John Kennedy ជា​ប្រធានាធិបតី​អាមេរិក​ដែលមាន​វ័យក្មេង​ជាងគេ ដោយ​លោក​មាន​អាយុ ៤៣ ឆ្នាំ​ក្នុងពេល​លោក​ចូលកាន់​តំណែង ហើយ ៤៨ ឆ្នាំ​ក្រោយមក​ចៅ​របស់គាត់​គឺ លោក Benjamin Harrison បាន​ក្លាយជា​ប្រធានាធិបតី​អាមេរិក។

-លោក Ronald Reagan ជា​ប្រធានាធិបតី​អាមេរិក​ដែលមាន​វ័យ​ចំណាស់​ជាងគេ ដោយ​លោក​មាន​អាយុ ៦៩ ឆ្នាំ​ក្នុងពេល​លោក​ចូលកាន់​តំណែង។

- បច្ចុប្បន្ន​មាន​អតីត​ប្រធានាធិបតី ៤ រូប​នៅមាន​ជីវិត​រស់នៅ គឺ​លោក George H.W. Bush និង Jimmy Carter កើត​ក្នុង​ឆ្នាំ​តែមួយ ខណៈ​លោក George W. Bush និង Bill Clinton ក៏​កើត​ក្នុង​ឆ្នាំ​តែមួយ​ផងដែរ។

- លោក Abraham Lincoln ជា​ប្រធានាធិបតី​អាមេរិក​ដែលមាន​កម្ពស់​ខ្ពស់​ជាងគេ​គឺ ១៩៣ សង់ទីម៉ែត្រ ហើយ​លោក James Madison ជា​ប្រធានាធិបតី​អាមេរិក​ដែល​ទាប​ជាងគេ គឺ​គាត់​មាន​កម្ពស់ ១៦៣ សង់ទីម៉ែត្រ។

- លោក James Buchananជា​ប្រធានាធិបតី​អាមេរិក​ដែល​នៅ​លីវ មិនទាន់​រៀបការ ខណៈ​លោក John Tylerជា​ប្រធានាធិបតី​ដែល​បាន​រៀបការ​នៅពេល​លោក​ចូលកាន់​តំណែង។ ចំណែកឯ​លោក Grover Clevelandជា​ប្រធានាធិបតី​ដែល​បាន​រៀបការ និង​មានកូន​កើត​នៅក្នុង​សេត​វិមាន។

- លោក អូ​បា​ម៉ា ជា​ប្រធានាធិបតី​ទី៤៤ របស់​សហ​រហ​រដ្ឋ​អាមេរិក ប៉ុន្តែ​មានតែ​ប្រធានាធិបតី ៤៣ រូប​ប៉ុណ្ណោះ ដែល​បាន​ចូលធ្វើការ​នៅ​សេត​វិមាន ព្រោះថា​លោក Grover Cleveland បា​នប​បង់​ចោល​តំណែង និង​ជាប់​ជា​ប្រធានាធិបតី​ថ្មី​ក្នុង​អាណត្តិ​ទី២ ។

- ភ្នំ​ខ្ពស់បំផុត​នៅ​ភាគ​ខាងជើង​អាមេរិក គឺ​ដាក់ឈ្មោះថា ភ្នំ McKinley ដើម្បី​ជាការ​គោរព​ជូន​ចំពោះ លោក William McKinley ប៉ុន្តែ​គ្មាន​ប្រធានាធិបតី​អាមេរិក​រូប​ណា ធ្លាប់បាន​ទៅ​ភ្នំ​នេះ​ទេ៕





© រក្សាសិទ្ធិដោយ thmeythmey.com