ពីនេះ ពីនោះ
តើពាក្យ«ចំពប់, ជំពប់» មួយណាត្រូវ?
×
មនុស្សភាគច្រើន ប្រើពាក្យ«ចំពប់»ក្នុងភាសានិយាយ និងប្រើពាក្យ«ជំពប់»ក្នុងភាសាសរសេរ ដោយមិនដឹងពាក្យទាំងពីនេះប្រើពាក្យមួយណាឲ្យពិតប្រាកដឡើយ។ តាមពិតនៅក្នុងវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថាពាក្យទាំងពីរនេះអាចសរសេរបានដូចគ្នា គឺសរសេរជា«ចំពប់» ឬ «ជំពប់» ក៏បានដែរ។ ពាក្យនេះជាកិរិយាសព្ទ មានន័យថា ជល់ចំ, ប៉ះត្រូវ។ ឧទាហរណ៍៖ ចំពប់ជើង, ដើរចំពប់នឹងឬសឈើ បែកមេជើង, ជំពប់សំដី គឺប៉ះសំដីគ្នា នាំឲ្យមានរង្កៀស។ ល៕
[ដកស្រង់ពីវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
© រក្សាសិទ្ធិដោយ thmeythmey.com