ពីនេះ ពីនោះ
របៀប​បង្កើត​ទំនុកចិត្ត​លើ​ខ្លួនឯង!
18, Apr 2015 , 8:15 am        
រូបភាព
ដោយ: ថ្មីៗ
 


ភាពភ័យខ្លាច មិន​ទំនុកចិត្ត និង​មិន​ជឿជាក់​លើ​ខ្លួនឯង ជា​មូល​ហេតុដែល​ធ្វើ​ឲ្យ​អ្នក​ក្លាយជា​មនុស្ស​បាក់​ទឹកចិត្ត និង​លែង​ហាន​ធ្វើ​អ្វី​ទាំងអស់ សូម្បីតែ​គិត​ក៏​មិន​ហ៊ាន​គិត​ផង។ តើ​គួរ​ធ្វើ​បែបណា​ទើប​មាន​ទំនុកចិត្ត និង​ជឿជាក់​លើ​សមត្ថភាព​ខ្លួនឯង? ខាងក្រោម​នេះ​ជា​វិធីសាស្ត្រ​ដែល​អ្នក​គួរតែ​អនុវត្តន៍​តាម៖



១. ការគិត​ស៊ីជម្រៅ៖ អ្នក​គួរតែ​គិតពិចារណា វិភាគ វែកជែក​រកហេតុ​ផល ចំណុច​វិជ្ជមាន និង​អវិជ្ជមាន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ និង​ច្បាស់លាស់​មុន​នឹងធ្វើ​អ្វីមួយ។

. ការលើកទឹកចិត្ត៖ លើកទឹកចិត្ត​ខ្លួនឯង​ដោយ​ត្រូវ​គិតថា គ្មាន​នរណាម្នាក់​ល្អឥតខ្ចោះ​ទេ ហើយក៏​គ្មាន​នរណា​ធ្វើ​អ្វី​មិនដែល​ខុស​នោះដែរ។ ដូច្នេះ ប្រសិនជា​អ្នក​មិនមាន​ទំនុកចិត្ត​លើ​ខ្លួនឯង តើ​ឲ្យ​នរណា​មក​ទុកចិត្ត​លើ​ខ្លួន​អ្នក​វិញ។

៣. ការសម្រេចចិត្ត៖ ក្រៅពី​គំនិត​ដែល​អ្នក​បានគិត​ស៊ីជម្រៅ​ហើយ​នោះ  អ្នក​គួរតែ​រក​មិត្តភក្តិ បងប្អូន ឬ​អ្នកជំនាញ​មក​ពិភាក្សា​ជួយផ្តល់​ជា​គំនិត និង​យោបល់ ដើម្បី​ឲ្យ​ការសម្រេចចិត្ត​នោះ​កាន់​តែមាន​ប្រិ​ស​ទ្ធ​ភាព​ខ្ពស់។ 

៤. ការអនុវត្ត៖ អ្នក​ត្រូវ​អនុវត្តន៍​នូវ​អ្វីដែល​អ្នក​បានសម្រេច​ចិត្ត​នោះ ដោយមាន​ទំនុកចិត្ត​លើ​ខ្លួនឯង ចំពោះ​សេចក្តីសម្រេចចិត្ត​របស់​អ្នក និង​ត្រូវ​តាំងចិត្ត​ខ្ពស់​ក្នុងការ​អនុវត្ត​វា​ឲ្យ​អស់​លទ្ធភាព​របស់​អ្នក។

៥. ការទទួលខុសត្រូវ៖ អ្នក​ត្រូវតែ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​ចំពោះ​ការគិត និង​ការសម្រេចចិត្ត​របស់​អ្នក បើទោះជា​ទទួលបាន​លទ្ធ​ផល​ល្អ ឬ​មិនល្អ​យ៉ាងណាក៏ដោយ ព្រោះ​វា​ជា​ជម្រើស​ដែល​អ្នក​បាន​ជ្រើស​រើ​ល។

ប្រសិនជា​អ្នក​អាចអនុវត្ត​ន៍​បាន​ទាំង៥ចំណុច​នេះ នោះ​អ្នកនឹង​ក្លាយជា​មនុស្ស​ដែលមាន​ទំនុកចិត្ត​លើ​ខ្លួន​ជាក់​ជាពុំខាន ព្រោះ​ចំណុចនីមួយៗសុទ្ធតែ​ធ្វើ​ឲ្យ​អ្នកមាន​ការប្រុងប្រយ័ត្ន​គ្រប់​ជំ​ហ៊ាន៕



© រក្សាសិទ្ធិដោយ thmeythmey.com