អន្តរជាតិ
ចាប់ខ្លួន​គ្រូបង្រៀន​ជនជាតិ​ជប៉ុន​ម្នាក់ ដោយសារតែ​ធ្លាប់​រួមភេទ​ជាមួយ​ស្ត្រី​ហ្វីលីពីន​ជាង ១ ម៉ឺន​នាក់
18, Apr 2015 , 8:30 am        
រូបភាព
ដោយ:


អតីត​នាយក​សាលា​ជនជាតិ​ជប៉ុន​ម្នាក់ ដែល​គេ​ចោទប្រកាន់ថា​បាន​ចំណាយ​ប្រាក់​ជា​ថ្នូរ​នឹង​ការ​រួមភេទ​ជាមួយ​ស្ត្រី ១២ ៧០០ នាក់​នៅក្នុង​ប្រទេស​ហ្វីលីពីន រួមទាំង​អនីតិជន​ផងដែរ​នោះ ត្រូវបាន​គេ​ចាប់ខ្លួន​នៅក្នុង​ប្រទេស​ជប៉ុន។ នេះ​បើ​យោងតាម NBC News ។



ប្រភព​ដដែល​នេះ​បាន​ឲ្យ​ដឹងថា លោក Yuhei Takahashi អាយុ ៦៤ ឆ្នាំ ត្រូវបាន​គេ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន ដោយសារតែ​រូបលោក​បាន​ចំណាយ​ប្រាក់​រួមភេទ​ជាមួយ​ស្ត្រីជន​ជា​ហ្វីលីពីន​ជាង​មួយ​ម៉ឺន​នាក់ និង​បាន​ថត​សកម្មភាព​រួមភេទ​ជាមួយ​ស្ត្រី​ទាំងនោះ រួមទាំង​អនីតិជន​ទៀតផង។ លោក Yuhei ត្រូវបាន​គេ​រកឃើញ​ថាស​វីដេអូ​សិច​ជាមួយ អនីតិជន​ដែលមាន​អាយុ​ចន្លោះ​ពី ១៣ ទៅ ១៤ ឆ្នាំ នៅ​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង​ម៉ានីល កាលពី​ខែមករា ឆ្នាំ២០១៤ ។

ក្រោយ​ការ​វាយឆ្មក់​បង្ក្រាប​រួចមក ប៉ូលីស​បាន​រកឃើញ​អាល់​ប៊ុ​ម​រូបថត​ជាង ៤០០ ដែលមាន​រូបភាព​រួម​សិច​ជាមួយ​ស្ត្រី​ជាង ១២ ០០០ នាក់ ក្នុងនោះ​ភាគច្រើន​ជា​ក្មេងស្រី​វ័យ​ជំទង់ តែ​ក៏មាន​រូបភាព​បុរស​នោះ​រួមភេទ​ជាមួយ​ស្ត្រី វ័យ ៧០ ឆ្នាំ​ផងដែរ។ រូបថត​ទាំងនេះ ត្រូវបាន​គេ​ជឿថា ត្រូវបាន​រក្សាទុក​រយៈ​ពេល ២០ ឆ្នាំ​មកហើយ ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក Takahashi ជាង ៦៥ លើក​មកកាន់​ប្រទេស​ហ្វីលីពីន នៅក្នុង​អំឡុង​ឆ្នាំ ១៩៨៨ នៅពេលដែល​គាត់​ត្រូវ​មក​បង្រៀន នៅឯ​សាលា​របស់​ជប៉ុន​មួយ​នៅ​ទីនោះ។

លោក Takahashi បាន​ប្រាប់​ប៉ូលីស លោក​បាន​ជួប​ស្ត្រី​ហ្វីលីពីន​ជាច្រើន ហើយ​លោក​បាន​ចំណាយ​ប្រាក់​ដើម្បី​បានរួម​ភេទ​ជាមួយ​ពួកគេ​ទាំងនោះ ព្រោះ​លោក​បញ្ជាក់ថា ការ​រួមភេទ​នៅទីនេះ​គឺមាន​តម្លៃថោក និង​ធ្វើឱ្យ​គាត់​មាន​អារម្មណ៍​ថា មាន​សេរីភាព៕


© រក្សាសិទ្ធិដោយ thmeythmey.com