ពីនេះ ពីនោះ
បើចង់អប់រំកូន អ្នកត្រូវតែចេះក្តោបក្តាប់ពេលវេលាទាំង ៤
×
តើមានពេលណាខ្លះ ដែលអាចអប់រំកូន ហើយអ្នកអាចទទួលបានផលនោះ?
1. បើអ្នកចង់សរសើរកូនថា ប្រលងបានពិន្ទុល្អ អ្នកអាចឆ្លៀតពេល ដែលមុនពេលពិសារបាយសរសើរបាន នោះកូននឹងសប្បាយចិត្ត ហើយខិតខំប្រឹងប្រែងបន្ថែមទៀត។
2. បើចង់អប់រំកូនឱ្យចេះធ្វើការងារផ្ទះ អ្នកត្រូវតែឱ្យគេ ចូលរួមធ្វើជាមួយអ្នក។
3. បើកូនធ្វើខុស អ្នកត្រូវតែទៅបន្ទប់កូន និយាយអប់រំគេ ព្រោះគេក៏ត្រូវការមុខមាត់ដែរ មិនត្រូវស្តីឱ្យគេ នៅចំពោះមុខអ្នកផ្ទះទេ។
4. ការអប់រំមួយទៀត អ្នកអាចអប់រំ នៅមុនពេលគេងដោយ អ្នកអាចសួរកូនពីរឿង ដែលកូនបានធ្វើទាំងឡាយនៅថ្ងៃនេះ ហើយបើមានរឿងអ្វី ដែលអ្នកយល់ថាមិនល្អ អ្នកអាចនិយាយប្រាប់គេតាមសម្រួល នោះកូននឹងអាចស្តាប់ចូលត្រចៀក៕
ផ្តល់សិទ្ធិដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com