អន្តរជាតិ
មហាសេដ្ឋី​ទី៣ ក្នុង​ពិភពលោក​ប្រាប់​គន្លឹះ ៩ យ៉ាង​ដើម្បី​ជោគជ័យ​ក្នុង​អាជីវកម្ម
19, Apr 2015 , 12:39 pm        
រូបភាព
ដោយ:
បើតាម​ការចាត់​ថ្នាក់រ​បស់​ទស្សនាវដ្ដី Forbes ស្ថិតក្នុង​វ័យ ៨៤ ឆ្នាំ លោក Warren Buffett ជា​មហាសេដ្ឋី​លំដាប់​ទី៣ ក្នុង​ពិភពលោក​ជាមួយនឹង​ទ្រព្យសម្បត្តិ​ជាង ៦៧ ពាន់​លាន​ដុល្លារ។ '

តាមរយៈ​បទពិសោធន៍​របស់លោក ក្នុង​ការធ្វើ​អាជីវកម្ម​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ  គេ​អាច​ចាត់ទុកថា​លោក​គឺជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​វិនិយោគ​មិនដែល​ខាត ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​ទូទាំង​ពិភពលោក។ ប៉ុន្តែ​លោក​ទើបតែ​ខាតបង់​ម្ដងគត់​កាលពី​ខែ​មុននេះ ដោយ​លោក​បាន​ខាត​អស់​ជាង ១ ពាន់​លាន​ដុល្លារ​ដោយសារ​ការធ្លាក់ចុះ​តម្លៃ​ភាគហ៊ុន​ដែល​លោក​ទិញ បាន​ធ្លាក់ចុះ។
  យោងតាម​បទសម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍ CNBC លោក Warren Buffett បាន​ប្រាប់​ពី​គន្លឹះ ៩ យ៉ាង​ក្នុងការ​គ្រប់គ្រង និង​ប្រកប​របរ​អាជីវកម្ម​មួយ ដែឡ​គន្លឹះ​ទាំង ៩ យ៉ាង​គឺមាន​ដូចជា៖
  ទី១៖  ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់ ចំពោះ​ការប្រឈមមុខ​ជាមួយនឹង​ការប្រែប្រួល​ណាមួយ ដែល​បាន​កើតឡើង។ ទី២៖ រក្សាទុក​កេ​រ្កិ៍​ឈ្មោះ​ល្អ​របស់​ក្រុមហ៊ុន។ ទី៣៖ រក្សា​ជំហរ​នៃ​ផ្ដោតទៅលើ​អ្វីមួយ​របស់លោក​អ្នក។  ទី៤៖ រក្សា​ថ្លៃដើម ឲ្យ​នៅ​ទាប​តាម​ដែល​អាច​ធ្វើបាន។ ទី៥៖ លើកទឹកចិត្ត​បុគ្គលិក​តាម​ធម្មតា។ ទី៦៖ ជម្រះ​ចោល​នូវ​ភាព​ធុញទ្រាន់​ទាំងឡាយ​ឲ្យ​អស់ពី​ក្នុង​ខ្លួន។ ទី៧៖ រក្សាទុក​ភាគហ៊ុន​ណា​ដែលមាន​តម្លៃ​ទាប សម្រាប់​ខ្លួន​អ្នក​ផ្ទាល់។ ទី៨៖ ចាត់ទុកថា​បញ្ហា ឬ រឿងរ៉ាវ​ដែល​ប្រឈម​ទាំងអស់ ជា​រឿង​តូច​មួយ​ហើយ​អាច​ដោះស្រាយបាន។ ទី៩៖ រក្សា​កេ​រ្កិ៍​ឈ្មោះ​របស់ខ្លួន​ឲ្យ​បានល្អ ដើម្បី​បង្កើន​ទំនុកចិត្ត៕   

© រក្សាសិទ្ធិដោយ thmeythmey.com