អន្តរជាតិ
យ៉ាង​ហោច​៦០០​នាក់​អាចស្លាប់​ក្នុង​ករណី​លិច​នាវា​ក្បែរ​លីប៊ី
19, Apr 2015 , 3:48 pm        
រូបភាព
ដោយ: ថ្មីៗ
 មនុស្ស​យ៉ាង​ហោចណាស់​ជាង៦០០នាក់​​​អាច​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​រហូត​ដល់​ស្លាប់​ក្នុង​ឧបទ្ទ​វហេតុ​លិច​នាវា​មួយ​នៅ​ក្នុង​សមុទ្រ​ម់េ​ឌី​ទែ​រ៉ា​ណេ​ មិន​ឆ្ងាយ​ប៉ុន្មាន​ពីប្រទេស​លីប៊ី។  ​បើ​តាម​មន្ត្រី​ទទួល​បន្ទុក​ជនភៀស​ខ្លួន​អង្គ​ការ​សហប្រជាជាតិ​ នាវា​ដែល​លិច​ដឹក​មនុស្ស​៦៥០​នាក់​ ហើយ​ក្រោយ​លិច​មនុស្ស​ត្រឹម​ ២៨​នាក់​ប៉ុណ្ណោះ​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​រួច​ផុត​ពី​គ្រោះថ្នាក់។

អ្នកដំណើ​រ​ជាច្រើនរយនាក់​អាចប្រឈមមុខនឹងការ​ស្លាប់​បាត់បង់​ជីវិត​ក្នុងករណីលិចនាវាមួយនៅក្នុងសមុទ្រម៉េឌិទែរ៉ាណេនៅថ្ងៃអាទិត្យនេះ។ អាជ្ញានៅតំបន់ក្បែរសមុទ្រ​ដែល​ជា​តំបន់​កើត​ហេតុ​បាន​បង្ហាញក្តី​បារម្ភ​ថា ​មនុស្សអាចច្រើនដល់៦០០នាក់​រងគ្រោះ​ថ្នាក់រហូតដល់ស្លាប់ក្នុងករណី​នេះ ព្រោះ​គេ​អាច​ជួយសង្គ្រោះ​អ្នកដំណើរ​បាន​ចំនួនបន្តិចបន្តួច​បណ្ណោះ​ក្រោយគ្រោះថ្នាក់។ មន្ត្រី​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន បានអះអាងថា មនុស្សចំនួនត្រឹម ២៨នាក់ប៉ុណ្ណោះត្រូវបានគេស្រោចស្រង់ចេញពីទឹករួចពីសេចក្តីស្លាប់ ខណៈចំនួនអ្នកដំណើរជាង ៦០០នាក់ផ្សេងទៀតស្ថិតក្នុងភាពមិនច្បាស់លាស់​និងគ្រោះ​ថ្នាក់​នៅឡើយ។ 

ករណីលិចនាវា​ដែល​ផ្ទុកមនុស្ស​ច្រើនសន្ធឹក​សន្ធាប់​នេះ កើតឡើង​នៅក្នុង​សមុទ្រ​ម៉េឌីត​ទែ​រ៉ាណេ ដែលស្ថិត​នៅចំងាយប្រហែល ១៩៣គីឡូម៉ែត្រពីកោះ Labedusa ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីឆ្នេរ​សមុទ្រ​ប្រទេស​លីប៊ី។ អ្នកដំណើរ​ភាគច្រើនដែលស្ថិត​ក្នុងនាវា​ជាជនអន្តោរប្រវេស្ត ដែលរត់​គេច​ចេញពីគ្រោះថ្នាក់ ភាពក្រីក្រ និងសង្គ្រាមស៊ីវិលនៅតំបន់​អាហ្វ្រិក និងមជ្ឈិមបូព៌ា ​ក្នុងគោលដៅស្វែងរកទីកន្លែង​រស់នៅថ្មី សង្ឃឹមថា​នឹងអាចកសាងជិវភាពខ្លួនឡើងវិញនៅអឺរ់ុប។ ​

យ៉ាងណាក៏ដោយចំនួនជនអន្តោរប្រវេស្ត នេះមានការកើន​ឡើង​ជាប្រចាំ​ ហើយ​អ្វីដែលគួរអោយព្រួយបារម្ភនោះ គឺចំនួនគ្រោះថ្នាក់តាមការផ្សងព្រេងដោយជិះនាវានេះ​កើនឡើង​ដូចគ្នា​ដែរ។ គ្រាន់តែក្នុងរយៈពេលប៉ុន្មានសប្តាហ៍​ចុងក្រោយ​នេះមនុស្ស​ចំនួន ១៣០០នាក់​ត្រូវ​បានគេ​ជួយសង្គ្រោះចេញពីគ្រោះថ្នាក់។ ដូចដែលឃើញស្រាប់​កាល ពី​ប៉ុន្មានថ្ងៃមុននោះក៏​មានករណី​លិច​នាវា​ដឹកអ្នកដំណើរសរុបជាង ៤០០នាក់ផងដែរ​នៅក្នុងសមុទ្រម៉េឌីទែរ៉ាណេដដែល។៕


© រក្សាសិទ្ធិដោយ thmeythmey.com