ពីនេះ ពីនោះ
តើ​ពាក្យ «ក្រឡា, កាឡា» ប្រើ​ខុសគ្នា​ដូចម្តេច?
20, Apr 2015 , 7:45 am        
រូបភាព
ដោយ: ថ្មីៗ
 

មនុស្ស​ភាគច្រើន ប្រើពាក្យ«កាឡា»ក្នុង​ភាសា​និយាយ និង​ប្រើពាក្យ«ក្រឡា»ក្នុង​ភាសាសរសេរ  ហើយក៏​មិនដឹងថា​ពាក្យ​ទាំងពីរ​នេះ​ប្រើ​ក្នុងន័យ​ដូចគ្នា ឬ​ខុសគ្នា​យ៉ាងណា​នោះទេ។ បើតាម​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពី​អត្ថន័យ​នៃ​ពាក្យ​ទាំងពីរ​នេះ​ខុសគ្នា​យ៉ាង​ដូច្នេះ​ថា៖



ទី១ ពាក្យ«ក្រឡា»ជា​នាម មានន័យថា លាន, ឋាន​រាប​មាន​ជាខណ្ឌ។ ឧទាហរណ៍៖ ក្រឡាចត្រង្គ, ក្រឡាកន្ទេល, ក្រឡាមង។ ទី​ដែល​ស្តេចផ្ទំ​ហៅ ក្រឡាបន្ទំ ឬ ក្រឡាព្រះបន្ទំ, ទី​ដែល​ចៅក្រម​ពិភាក្សា​ក្តី​ហៅថា ក្រឡាក្រម។ ល។

ទី២ ពាក្យ«កាឡា»ជា​កិរិយាសព្ទ មានន័យថា ប្លែងខ្លួន, និម្មិត​ខ្លួន​ឲ្យ​ប្លែក​ពី​ប្រក្រតី។ ឧទាហរណ៍៖ យក្ស​កាឡាខ្លួន​ជា​ប្រើ​សមាស។ ល៕

[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com