អន្តរជាតិ
រថយន្ត ១០ ស៊េរី មានតម្លៃ​ថ្លៃ​ជាងគេ​បំផុត​លើ​ពិភពលោក​ក្នុង​ឆ្នាំ ២០១៤
20, Apr 2015 , 10:12 am        
រូបភាព
ដោយ:
ទីផ្សារ​រថយន្ត​នៅលើ​ពិភពលោក កំពុងមាន​ការប្រកួត​ប្រជែង​គ្នា​ជាខ្លាំង ក្នុងនោះ​មាន​ក្រុមហ៊ុន​ផលិត​រថយន្ត​មួយចំនួន មិនបាន​ផលិត​រថយន្ត​ដើម្បី​ជាការ​ប្រកួតប្រជែង​នោះទេ គឺ​ដើម្បី​តែ​រក្សា​កេរ្ដិ៍ឈ្មោះ​របស់​ក្រុមហ៊ុន​ទៅវិញ ដោយសារតែ​ក្រុមហ៊ុន​ខ្លះ​ផលិត​រថយន្ត​ក្នុង​ចំនួន​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​លក់​ក្នុងតម្លៃ​កប់​ពពក។



​យោងតាម​ទិន្នន័យ​ដែល​ចេញផ្សាយ​ដោយ​ទស្សនាវដ្ដី Forbes មាន​រថយន្ត​ចំនួន ១០ ស៊េរី គឺជា​រថយន្ត​ដែលមាន​តម្លៃ ថ្លៃ​ជាង​បំផុត​នៅក្នុង​ឆ្នាំ ២០១៤ ក្នុងនោះ​គឺ​រួមមាន៖

​ទី១៖ រថយន្ត Lamborghini Veneno Roadster របស់​ក្រុមហ៊ុន Automobili Lamborghini S.p.A.មាន​មូលដ្ឋាន​នៅ​ប្រទេស​អ៊ីតាលី ដាក់លក់​ក្នុងតម្លៃ​ចាប់ពី ៤,៥ លាន​ដុល្លារ​ឡើងទៅ ដោយ​រថយន្ត​ស៊េរី​នេះ​គឺមាន​ផលិត​តែ ៩ គ្រឿង​ប៉ុណ្ណោះ។

ទី២៖ រថយន្ត Bugatti Veyron 16.4 Grand Sport Vitesseរបស់​ក្រុមហ៊ុន Automobiles Ettore Bugattiមាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង ដាក់លក់​ក្នុងតម្លៃ​ចាប់ពី ២,៥ លាន​ដុល្លារ​ឡើងទៅ ដោយ​រថយន្ត​ស៊េរី​នេះ​គឺ​ទើបនឹង​ចេញលក់​បាន៥០ គ្រឿង​ប៉ុណ្ណោះ។

ទី៣៖ រថយន្ត KoenigseggAgera Sរបស់​ក្រុមហ៊ុន Koenigseggមាន​មូលដ្ឋាន​នៅ​ប្រទេស​ស៊ុយអែត ដាក់លក់​ក្នុងតម្លៃ​ចាប់ពី ១ ៥២០ ០០០ ដុល្លារ​ឡើងទៅ។

ទី៤៖ រថយន្ត Hennessey Venom GTរបស់​ក្រុមហ៊ុន​Hennessey Perfomance របស់​ចក្រភព​អង់គ្លេស តែមាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង Sealy រដ្ឋ Texasសហរដ្ឋអាមេរិក ដាក់លក់​ក្នុងតម្លៃ​ចាប់ពី ១,២ លាន​ដុល្លារ​ឡើងទៅ។

​ទី៥៖ រថយន្ត Porsche 918 Spyderរបស់​ក្រុមហ៊ុន Porsche មាន​មូលដ្ឋាន​នៅ​ប្រទេស​អាឡឺម៉ង់ ដាក់លក់​ក្នុងតម្លៃ​ចាប់ពី ៨៤៥ ០០០ ដុល្លារ​ឡើងទៅ។

​ទី៦៖ រថយន្ត Rolls-Royce Phantom Extended Wheelbaseរបស់​ក្រុមហ៊ុន Rolls-Royce មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​ដាក់លក់​ក្នុងតម្លៃ​ចាប់ពី ២៩៨ ៩០០ ដុល្លារ​ឡើងទៅ។

​ទី៧៖ រថយន្ត Ferrari F12berlinettaរបស់​ក្រុមហ៊ុន Ferrari S.p.A.មាន​មូលដ្ឋាន​នៅ​ប្រទេស​អ៊ីតាលី ដាក់លក់​ក្នុងតម្លៃ​ចាប់ពី ៣១៥ ៨៨៨ ដុល្លារ​ឡើងទៅ។

​ទី៨៖ រថយន្ត Bentley Mulsanneរបស់​ក្រុមហ៊ុន Bentley Motors Limitedមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស ដាក់លក់​ក្នុងតម្លៃ​ចាប់ពី ២៩៨ ៩០០ ដុល្លារ​ឡើងទៅ។

​ទី៩៖ រថយន្ត Aston Martin Vanquishរបស់​ក្រុមហ៊ុន Aston Martin Lagonda Limitedមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស ដាក់លក់​ក្នុងតម្លៃ​ចាប់ពី ២៧៩ ៩៩៥ ដុល្លារ​ឡើងទៅ។

​ទី១០៖ រថយន្ត Mercedes-Benz CL65 AMG Coupeរបស់​ក្រុមហ៊ុន Mercedes-Benz មាន​មូលដ្ឋាន​នៅ​ប្រទេស​អាឡឺម៉ង់ ដាក់លក់​ក្នុងតម្លៃ​ចាប់ពី ២១៥ ៥០០ដុល្លារ​ឡើងទៅ៕


© រក្សាសិទ្ធិដោយ thmeythmey.com