ជាតិ
ពីនេះ ពីនោះ
សង្គមជាតិ
គិតតែ​រិះគន់​គេ តែ​ខ្លួនឯង​គ្មាន​បានធ្វើ​អ្វី​សោះ! មិន​យល់...?
20, Apr 2015 , 1:04 pm        
រូបភាព
ដោយ: ថ្មីៗ
ប្រជាជន​ខ្មែរ​មួយចំនួន​ពូកែ​ណាស់​ខាង​រិះគន់​អ្នកដទៃ និង​សកម្មភាព​ក្នុងសង្គម​មួយចំនួន ដែល​ខ្លួន​គិតថា មិន​ត្រឹមត្រូវ ។ ក្នុងមួយថ្ងៃៗ ពួកគេ​អង្គុយតែ​សំឡឹង​រកមើល​តែ​កំហុសអ្នក​ដទៃ​ ដើម្បី​រិះគន់​បំពេញ​តាមចិត្ត​ខ្លួន ។ សម័យ​បច្ចុប្បន្ន បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាទី​ពេញនិយម  សម្រាប់​ពួកគេ​រិះគន់​នរណាម្នាក់​នៅពេល​ដែល​ខ្លួន​មិន​ពេញចិត្ត ។ជា​ការពិតហើយ​ថា កា​រិះគន់​ក្នុងន័យ​ស្ថាបនា អាចធ្វើ​ឲ្យ​បុគ្គល ឬ​សកម្មភាព​មិនល្អ​ក្នុងសង្គម​ផ្លាស់ប្តូរ​ទៅជា​ល្អ។ ហើយ​ការរិះគន់ ក្នុងន័យ​ស្ថាបនា ជា​ចំណុច​ដែល​មិនអាច​ខ្វះ​បាន​ក្នុងសង្គម​ប្រជាធិបតេយ្យ។  ក៏ប៉ុន្តែ​ពេលខ្លះ​ការរិះគន់​របស់​ប្រជាជន​មួយចំនួន ត្រូវគេ​មើលឃើញថា ធ្វើឡើង​ហាក់បីដូចជា ហួសហេតុ ឬ​ជ្រុល​ពេក តាមតែ​ចិត្ត​របស់ខ្លួន ពោលគឺ​ឲ្យ​តែ​ឃើញ​សកម្មភាព​អ្វីមួយ​ដែល​ផ្ទុយ​ពី​ចិត្ត ឬ​ក្រុម​របស់ខ្លួន គឺ​ខុស​ទាំងអស់ ។


     

មិនបាច់​និយាយ​ដល់​រឿងរ៉ាវ​កន្លងមក​យូរ​នោះទេ ជាក់ស្តែង​កាលពី​ក្នុង​ពិធីបុណ្យចូលឆ្នាំថ្មីៗនេះ  ស្រា​បៀរ​អង្គរ​ដែល​ឧបត្ថម្ភ​ដល់​កីឡាករ​ជ័យលាភី​ប្រកួត​អុក​ក្នុង​ព្រឹត្តិការណ៍​សង្ក្រាន្ត​កន្លងទៅ ដែល​គ្រាន់តែ​កីឡាករ​ទទួល​រង្វាន់​ហើយ​មាន​ជាប់​ស្លាក​ស្រា​បៀរ​អង្គរ ក៏ត្រូវ​ប្រជាជន​ខ្មែរ​មួយចំនួន​កើតទុក្ខ មិន​សុខចិត្ត​រិះគន់​យ៉ាង​ផុសផុល​ផងដែរ។ ពួកគេ​រិះគន់ ដោយសារ​ម្ចាស់​ជ័យលាភី​ស្តេច​អុក​ឆ្នាំ ២០១៥ កាន់​ស្លាក​ទទួល​ប្រាក់រង្វាន់​ពី​ស្រា​បៀរ​អង្គរ ដែល​ពួកគេ គិតថា មិនល្អ​នោះឡើយ ព្រោះ​តែមាន​ក្រុមហ៊ុនស្រា​បៀរ​ជា​អ្នក​ឧបត្ថម្ភ។ តែ​នៅពេល​សួរថា បើ​អ្នក​រិះគន់ មិន​ចង់​ឲ្យ​ក្រុមហ៊ុនស្រា​បៀរ​ឧបត្ថម្ភ​ប្រាក់​ដល់​កីឡាករ​នោះ តើ​ខ្លួនឯង​ដែលជា​អ្នក​រិះគន់​នោះ បាន​ឧបត្ថម្ភ​លើកទឹកចិត្ត​ដល់​កីឡាករ​ដែល​ពួកគេ​ត្រូវការ​ប្រាក់រង្វាន់​ដែរឬទេ ? ចម្លើយ​អត់​ទាល់តែសោះ គ្រាន់តែ​រិះគន់​ប៉ុណ្ណោះ ។ មិន​យល់...?  

© រក្សាសិទ្ធិដោយ thmeythmey.com