ព័ត៍មានសុខភាព
សុខភាព៖ អាហារ ដែល​ជួយ​ដល់​ប្រដាប់​ភេទបុរស ឱ្យ​ឡើង​រឹង
20, Apr 2015 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ

អាហារ​ដែល​ធ្វើឱ្យ ប្រដាប់ភេទ​មនុស្ស​ប្រុស ឡើង​រឹង​ជាង​មុន គឺ កាហ្វេ។ កាហ្វេ មាន​សារធាតុ​ដែល​ជួយ ឱ្យ​ការ​កិន​រំលាយ​អាហារ​របស់​អ្នក មាន​ភាព​លឿន​ជាង​មុន ហើយក៏​ជួយ​ធ្វើឱ្យ​ចរន្តឈាម​របស់​អ្នក រត់​បាន​ស្រួល​ជាង​មុន​ផងដែរ



ទី​ពីរ​គឺ អយ​ស្ទ័​រ។ អយ​ស្ទ័​រ សម្បូរ​ទៅដោយ​សារធាតុ​រ៉ែ និង​វីតាមីន ប៊ី​ប្រាំមួយ (B6) ដែល​សារធាតុ​ទាំងពីរ​នេះ ជួយ​បង្កើន​អ័រម៉ូន តេស​ស្តូ​ស្តេ​រ៉ូ​ន (Testosterone) ដែលជា​អ័រម៉ូន​ផ្លូវភេទ របស់​មនុស្ស​ប្រុស។

ផ្លែ​ម្ទេស ៖ ពេលដែល​អ្នកទទួល​ទាន​ផ្លែ​ម្ទេស សារធាតុ​ហឹរ​ទាំងនោះ នឹង​ជួយ​ឱ្យ​សរសៃឈាម​របស់​អ្នក រីក​ធំ​ជាង​មុន ដែល​វា​ជួយ​គាំទ្រ​ដល់​ការ​រួមភេទ​ផងដែរ។

ចេក ៖ ចេក មាន​ផលប្រយោជន៍ ចំពោះ​បេះដូង និង​ចរន្តឈាម​របស់​អ្នក ។ សូម​ទទួលទាន​ចេក ដើម្បី​ជា​ជំនួយ​ដល់​ការ​កិន​រំលាយ​អាហារ​របស់​អ្នក និង​ពង្រឹង​សុខភាព​បេះដូង ព្រមទាំង​ដំណើរ​ចរន្តឈាម​របស់​អ្នក។

ត្រី​សាល​មុន ៖ ត្រី​សាល​មុន មិនមាន​ជាតិ​ខ្លាញ់ ដែល​ធ្វើឱ្យ​ឈាម​របស់​អ្នក​ស្អឹ​ត​នោះឡើយ ដូចនេះ ចរន្តឈាម របស់​អ្នក អាច​រត់​បាន​ស្រួល រហូតដល់​ចំណុច​ដែល​គាំទ្រ​ដល់​ការ​រួមភេទ។

ខ្ទឹមបារាំង ៖ ខ្ទឹមបារាំង គឺជា​ប្រភេទ​បន្លែ​សរសៃ (ហ្វា​យ​ប័​រ) ដែល​ជួយ​សម្រួល ដល់​ប្រព័ន្ធ​ចរន្តឈាម​របស់​អ្នក ដូចនេះ វា​ក៏​ជា​ចំណែក​មួយ ជួយ​ដល់​សមត្ថភាព​ផ្លូវភេទ​ផងដែរ។

ស្រា ៖ ស្រា ជាពិសេស ស្រាក្រហម គឺជា​ប្រភព​ដ៏​សំខាន់ សម្រាប់​បង្កើន​សមត្ថភាព​ផ្លូវភេទ​ផងដែរ​ដោយសារ​វា​មាន​សារធាតុ ដែល​ជួយ​ឱ្យ​ឈាម​ដើរ​ស្រួល។ តែ​លោកអ្នក ក៏​មិនត្រូវ​ទទួលទាន​វា​ច្រើនពេក​ដែរ។

បបរគ្រឿង ៖ បបរគ្រឿង គឺជា​អាហារ​ដែល​ងាយស្រួល​រំលាយ ហើយ​វា​មាន​ជាតិ​កូ​លេ​ស្តេ​រ៉ូ​ល​តិចតួច​ខ្លាំងណាស់ ដែល​វា​អាចធ្វើឱ្យ​សរសៃឈាម​របស់​អ្នក មាន​សុខ​ភាពល្អ ឈាម​រត់​បាន​ស្រួល ហើយ​សរសៃឈាម​នោះ ក៏មាន​សភាព​យឺត​បាន​ល្អ​ផងដែរ។

សូម​ធ្វើការ​សាកល្បង​ដោយ​ខ្លួនឯង តែ​គ្រប់​អាហារ​ទាំងអស់នេះ ត្រូវ​ទទួលទាន​ដោយ​ទទួលខុសត្រូវ និង​ស្ថិតក្នុង​កម្រិត​សមស្រប​មួយ៕


ផ្តល់សិទ្ធិ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com