កីឡាជាតិ
ស្វាយរៀង​ត្រៀម​ប៉ះ Albirex Niigata Singapore ម្តងទៀត​នៅ Singapore Cup
22, Apr 2015 , 8:50 am        
រូបភាព
ដោយ:
ក្លិប​កីឡាបាល់ទាត់​ខេត្តស្វាយរៀង ម្ចាស់​ជើងឯក​ពានរង្វាន់ Hun Sen Cup 2015 និង ជា​សមាជិក​នៃ​ក្រុម​ក្នុង​លី​ក​កំពូល​កម្ពុជា នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម  Albirex Niigata Singapore ក្នុង​ពានរង្វាន់ Singapore Cup 2015 បន្ទាប់ពី​ចាប់ឆ្នោត​កាលពី​ព្រឹក​ថ្ងៃទី ១៧ ខែ មេសា ក្នុង​អាគារ Ocean Financial Centre ប្រទេស​សិង្ហ​បុរី។ នេះ​ជំនួប​លើក​ទី​ពីរ​របស់​ក្រុម​ទាំងពីរ ដោយ​កាលពី​ឆ្នាំមុន ក្រុម Albirex Niigata Singapore បានទទួល​ជ័យជម្នះ​ក្នុង​លទ្ធផល ៣-០ ។



ការប្រកួត​មាន​ក្រុម​ចូលរួម​ចំនួន ១១ ដោយ​ក្នុងនោះ​មាន ៣ ទៅ​ពី​ប្រទេស​កម្ពុជា ១ ក្រុម ហ្វីលីពីន ១ ក្រុម និង ឡាវ ១ ក្រុម ខណៈ​ក្រុម​របស់​លី​ក​ម្ចាស់ផ្ទះ​មាន ៨ ក្រុម។ កម្មវិធី​ប្រកួត​ចែកជា ដំណាក់កាល វគ្គ​ជម្រុះ​បឋម វគ្គ ៨ ក្រុម​ចុងក្រោយ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង វគ្គ​ផ្ដាច់ព្រ័ត្រ។

សម្រាប់​វគ្គ​ជម្រុះ​បឋម​មាន៖
ប្រកួត​ទី១៖ Hougang United FC (សិង្ហ​បុរី) vs Global FC (ហ្វីលីពីន)
ប្រកួត​ទី២៖ Geylang International FC (សិង្ហ​បុរី) vs Lao Police FC (ឡាវ)
ប្រកួត​ទី៣៖ Albirex Niigata Singapore (សិង្ហ​បុរី) vsស្វាយរៀង (កម្ពុជា)

វគ្គ​ជម្រុះ ៨ ក្រុម​ចុងក្រោយ៖

- អ្នកឈ្នះ​ប្រកួត​ទី១ (វគ្គ​បឋម) Vs  អ្នកឈ្នះ​ប្រកួត​ទី២ (វគ្គ​បឋម)
- អ្នកឈ្នះ​ប្រកួត​ទី៣  (វគ្គ​បឋម) VsBalestierKhalsa FC (សិង្ហ​បុរី)
- Brunei DPMM FC (សិង្ហ​បុរី) vsTampines Rovers FC (សិង្ហ​បុរី)
- Warriors FC (សិង្ហ​បុរី) vs Home United FC (សិង្ហ​បុរី)

ចំពោះ​វគ្គ​ជម្រុះ​បឋម​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី ២០ ដល់ ២៦ ខែ ឧសភា ឆ្នាំ ២០១៥។ ក្រុម​ឈ្នះ​ចំនួន ៣ នៅ​វគ្គ​នេះ​នឹងមាន​កៅអី​ឡើងទៅ​វគ្គ ៨ ក្រុម​ចុងក្រោយ។

ជំនួប​រវាង​ស្វាយរៀង និង Albirex Niigata Singapore នឹងប្រព្រឹត្ត​ទៅនៅថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៥ នៅកីឡដ្ឋាន Jurong East Stadium នាវេលាម៉ោង​៦ និង៣០នាទី (ម៉ោងនៅកម្ពុជា)៕



© រក្សាសិទ្ធិដោយ thmeythmey.com