ជាតិ
សង្គមជាតិ
លោក ថោង សារ៉ាត់ នឹង​ឡើង​បំភ្លឺ​បន្ថែម​នៅ​សាលាដំបូង​រាជធានី​នៅ​រសៀល​នេះ
23, Apr 2015 , 10:10 am        
រូបភាព
ដោយ:
ភ្នំពេញ៖ នៅ​រសៀល​ថ្ងៃទី២៣ លោក ថោង សារ៉ាត់ នឹង​ឡើង​បំភ្លឺ​បន្ថែម​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ជុំវិញ​បទ​ចោទប្រកាន់ថា លោក​ជា​មេឃាតករ​ដែល​នៅ​ពីក្រោយ​ខ្នង​នៃ​ការបាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ កាលពី​ថ្ងៃទី ២២ ខែ​វិ​ច្ឋិ​កា ឆ្នាំ២០១៤ ។



លោក គា អ៊ា​វ មេធាវី​ការពារ​ក្ដី​ឧកញ៉ា ថោង សារ៉ាត់ បាន​ប្រាប់​សារព័ត៌មានថ្មីៗថា សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កោះហៅ​កូនក្ដី​លោក​ដើម្បី​សាកសួរ​បន្ថែមទៀត នៅ​ម៉ោង២រសៀល ថ្ងៃទី២៣ ខែមេសា​នេះ។ លោក​ថា៖«មេធាវី​ចំនួន​បី​រូប រួមទាំង​ខ្ញុំ​នឹង​ទៅ​ចូលរួម​ស្តាប់​ការបំភ្លឺ​របស់​កូនក្តី​ខ្ញុំ​ដែរ » ។

លោក ថោង សារ៉ាត់ ត្រូវបាន​នគរបាល​បាន​ចាប់ខ្លួន​នៅ​តំបន់​បាវិត​ខេត្តស្វាយរៀង កាល​ថ្ងៃទី១៦ ខែមេសា។ លោក​ត្រូវបាន​បញ្ជូនទៅ​កាន់​ពន្ធ​នាគារ​ព្រៃ​ស​កាលពី​ថ្ងៃទី១៧ ខែមេសា ក្រោម​ការចោទប្រកាន់​ពីបទ​ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន តាម​មាត្រា ២៨ និង​មាត្រា ២០០ នៃ​ក្រមព្រហ្មទណ្ឌ ពាក់​ព័​ន្ឋ​នឹង​ការបញ្ជា​ឲ្យ​អង្គរក្ស​បាញ់សម្លាប់​លោក​អ៊ឹង ម៉េង​ជឺ កាលពី​ថ្ងៃទី២២ ខែវិច្ឆិកា​ឆ្នាំ២០១៤ ។ តាម​មាត្រា ២៨ និង​មាត្រា ២០០ នៃ​ក្រមព្រហ្មទណ្ឌ ជន​ត្រូវ​ចោទ​អាច​ប្រឈមមុខ​នឹង​ការជាប់​ព​ន្ឋ​នាគារ​អស់​មួយជីវិត ប្រសិនបើ​តុលាការ​រកឃើញថា មាន​ពិរុទ្ធភាព៕




© រក្សាសិទ្ធិដោយ thmeythmey.com