ជាតិ
ពិភពតារា៖ គង់ ច័ន្ទរដ្ឋា បង្ហាញសាច់ក្រោយស្ងប់ស្ងាត់ 
×![]()
ភ្នំពេញ៖ តារាចម្រៀងដែលបន្សាត់ខ្លួនពីទឹកដីអង្គរនៃខេត្តសៀមរាប កញ្ញា គង់ ច័ន្ទរដ្ឋា កាលពីពេលកន្លងទៅ នាងបានបង្ហាញសាច់យ៉ាងសិចស៊ី ជាមួយនឹងដើមទ្រូងទ្រលុកទ្រលន់ មើលទៅគួរឲ្យក្នក់ក្នាញ់បំផុត។ ដោយឡែក ថ្មីៗនេះ នាងបានបង្ហាញភាពសិចស៊ីម្តងទៀត ជាមួយនឹងសាច់ភ្លៅសខ្ចី ខណៈដែលនាងស្លៀករ៉ូបឆែកវែង។
ការបង្ហាញឲ្យឃើញនូវស្ទីលថ្មីនេះ មានការសង្ស័យថា ប្រហែលជាតារាចម្រៀង គង់ រដ្ឋា ចង់មានចេតនាចង់បង្ហាញឲ្យមហាជនមើលឃើញពីសាច់សខ្ចី និងជើងដ៏សស្រឡូនរបស់នាង ទើបខំស្លៀករ៉ូបឆែករហូតដល់គល់ភ្លៅ។ ប៉ុន្តែទោះយ៉ាងណា រូបភាពប៉ុន្មានសន្លឹកដែល គង់ ច័ន្ទរដ្ឋា បានបង្ហោះនៅលើបណ្តាញសង្គម ហ្វេសប៊ុក របស់នាងនោះ នាងថា មិនមានបំណងបញ្ចេញ ឬបង្ហាញពីភាពសិចស៊ីនោះទេ ដោយនាងបានអះអាងយ៉ាងដូច្នេះថា នាងថតទុកមើលប៉ុណ្ណោះ រួចក៏យកមកបង្ហោះនៅលើ ហ្វេសប៊ុក ទៅ ខណៈដែលរូបភាពទាំងនោះ មិនមានសិចស៊ីអ្វីណាស់ណាទេ។
តារាស្រីរូបនេះ បានបន្តទៀតថា ការស្លៀកពាក់ក្នុងរូបថតនោះ មិនមែនខ្ញុំចង់បញ្ចេញភាពសិចស៊ីអ្វីនោះទេ នោះគឺគ្រាន់តែជាស្ទីលថ្មីសម្រាប់ខ្ញុំប៉ុណ្ណោះ ព្រោះក្នុងនាមជាតារា ត្រូវតែរិះរកអ្វីដែលថ្មីៗ និងប្លែក មិនដដែលៗសម្រាប់ខ្លួនឯង។
នៅពេលដែលសួរថា តើនាងមិនខ្លាចមានឈ្មោះក្នុងបញ្ជីខ្មៅ ដែលកន្លងមក ក្រសួងក្នុងស្ថាប័នរដ្ឋ បានមានបំណងព្រមាន និងចង់ចាត់វិធានការ ចាត់ការទៅដល់តារាស្លៀកណាដែលសិចស៊ី បញ្ចេញរូបទាំងភាពលេចលើ លេចក្រោមបែបស្រើបស្រាលទាំងអស់នោះទេឬ? កញ្ញា គង់ ច័ន្ទរដ្ឋា បានឆ្លើយបែបជឿជាក់លើខ្លួនឯងថា នាងមិនមានអារម្មណ៍ថា ភិតភ័យអីនោះទេ ព្រោះថា នាងមិនបានធ្វើអ្វីឲ្យហួសហេតុជ្រួលនោះដែរ គ្រាន់តែថតរូបបែបស្ទីលយុវវ័យប៉ុណ្ណោះ ម្យ៉ាង នាងក៏មិនដែលបានធ្វើអ្វីនាពេលកន្លងមកឲ្យហួសហេតុ ប្រាសចាកពីប្រពៃណី ទំលៀមទម្លាប់ខ្មែរនោះដែរ។
ទោះបីជានាង គង់ ច័ន្ទរដ្ឋា អះអាងបែបនេះក្តី ប៉ុន្តែកន្លងមក មហាជនបានកត់សម្គាល់ថា តារាចម្រៀងរូបនេះ ក៏បានថតរូបបង្ហាញភាពសិចស៊ីមិនធម្មតាដែរ នាំឲ្យមជ្ឈដ្ឋានទូទៅស្គាល់វត្តមាននាងយ៉ាងច្បាស់ និងល្បីល្បាញក្នុងរឿងបញ្ចេញភាពសិចស៊ីនេះ ជាជាងការងារច្រៀងរបស់នាងទៅទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com