ជាតិ
សង្គមជាតិ
អ្នកជំនាញ​គ្រោង​សង់​វិមាន​នយោបាយ​ឈ្នះ​ឈ្នះ សម្រាប់​តម្កល់​រូបចម្លាក់​វីរជន​ខ្មែរ
25, Apr 2015 , 1:15 pm        
រូបភាព
ដោយ:

ភ្នំពេញ៖ អ្នកប្រវត្តិសាស្ត្រ និង​អ្នកជំនាញ​របស់​រដ្ឋាភិបាល នឹងធ្វើ​ការកសាង​វិមាន​ទុកជា​ប្រវត្តិសាស្ត្រ​មួយ ដែល​គេ​ឲ្យ​ឈ្មោះថា វិមាន​នយោបាយ​ឈ្នះ​ឈ្នះ។ ពួកគេ​អះអាងថា វិមាន ប្រវត្តិសាស្ត្រ​នេះ នឹងដាក់​តម្កល់​រូប​វីរបុរស និង​វីរនារី​ខ្មែរ​គ្រប់​ជំនាន់ ដែល​អ្នកធ្វើ​ឲ្យ​សង្គមជាតិ​មាន​សន្តិភាព និង​ការអភិវឌ្ឍ​រីកចំរើន។



ស្តាប់សំឡេង៖

**audio1**

ប្រធាន​សមាគម​អ្នកប្រវត្តិសាស្ត្រ​កម្ពុជា និង​ជាទី​ប្រឹក្សា​រដ្ឋាភិបាល លោក ស៊ន សំណាង មានប្រសាសន៍ថា រដ្ឋាភិបាល​មាន​គម្រោង​សាងសង់​វិមាន​នយោបាយ​ឈ្នះឈ្នះ​នេះ​ឡើង ក្នុង​គោលបំណង​រំឭក​គុណ​វីរបុរស​ជាតិ ដូចដែល​បណ្តា​ប្រទេស​ជឿនលឿន​ជាច្រើនបាន​អនុវត្ត ដើម្បី​ទុក​ឲ្យ​កូនចៅ​គោរពបូជា។ លោក​បន្ថែមថា វិមាន​ជា​ប្រវត្តិសាស្ត្រ​នេះ មិនមែនជា​ការសាងសង់​លើកដំបូង​នោះទេ។

លោក​បញ្ជាក់ដូច្នេះ៖«យើង​ធ្លាប់​កសាង​វិមាន​ព្រះ​បរម​រូប និង​បដិមា​ព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ​ន​រោ​ត្ត សីហនុ ។ ក្រៅពីនេះ​យើង​ក៏បាន​កសាង​រូបសំណាក​ជាច្រើន ដូចជា រូបសំណាក​ព្រះបាទ​ជ័យ​វរ្ម័នទី៧ សម្តេចព្រះសង្ឃរាជ ជួន ណាត លោកតា​ក្រម​ង៉ុ​យ រូបសំណាក​លោកយាយ​ពេញ​ជាដើម»។

ជាងនេះទៀត វិមាន​នយោបាយ​ឈ្នះ​ឈ្នះ​ដែល​នឹងត្រូវ​សាងសង់​ខាងមុខ​នេះ ត្រូវបាន លោក ស៊ន សំណាង ឲ្យ​ដឹងថា វិមាន​នេះ នឹង​ប្រមូលផ្តុំ​ដោយ​រូបចម្លាក់​វីរជន​ខ្មែរ និង​ព្រមទាំង​មាន​ចម្លាក់ ដែល​បង្ហាញ​ពី​ប្រវត្តិ​នៃ​កកើត​ទឹកដី​ខែ្ម​រដែរ។

អ្នកប្រវត្តិសាស្ត្រ​រូបនេះ ប្រាប់ថា៖«នៅក្នុង​វិមាន​វិមាន​រំឭក​គុណ​នេះ យើង​មាន​គម្រោង​នឹង ដាក់​តម្កល់​រូបចម្លាក់ វីរបុរស​ខ្មែរ​ចាប់ពី​សតវត្ស​ទី៣ មុន​គ.ស រហូតដល់​សម័យ​បច្ចុប្បន្ន ជាពិសេស​គឺ យើង​លើ​សម័យ​អាណាចក្រ​អង្គរ គឺ​សម័យ​ព្រះបាទ​ជ័យវរ្ម័ន​ទី។ យើង​មាន​វីរជន​ខ្មែរ​កាន់​ច្រើន​នោះ ជាតិ​យើង​នឹង មានការ​រីកចំរើន»។

ទោះជា​យ៉ាងណា គម្រោង​នេះ​កំពុងស្ថិត​ក្នុង​សិក្សា និង​ពិភាក្សា​រក​គំនិត​សាងសង់​នៅឡើយ។ អ្នកជំនាញ​ពុំទាន់​កំណត់​ច្បាស់លាស់​នូវ​ចំនួន​វិស្វករ ស្ថាបត្យករ និង​វិចិត្រករ ព្រមទាំង​ទីតាំង និង​ថវិកា​ដែល​នឹងត្រូវ​ចំណាយ​ក្នុងការ​សាងសង់​នោះទេ។ «យើង​មិនទាន់​កំណត់​ការចំណាយ និង​ទីតាំង​មួយ​ជាក់លាក់​នៅឡើយ ដោយសារ​គម្រោង​ស្ថិតក្នុង​ការសិក្សា​ពិភាក្សា»។ នេះ​ជា​ប្រសាសន៍​បញ្ជាក់​របស់លោក​បណ្ឌិត ស៊ន សំណាង។

បើតាម​គម្រោង​ដែល​បង្ហាញ​ក្នុង​កិច្ចពិភាក្សា កន្លងមក វិមាន​នយោបាយ​ឈ្នះ​ឈ្នះ​នេះ នឹងធ្វើ​លើ​ផ្ទៃដី​ទំហំ ១២៦ ម៉ែត្រការ៉េ ដោយ​កំណត់​យក​តួ​វិមាន​កម្ពស់៦ម៉ែត្រ ហើយ​រូបចម្លាក់​វីរជន​ទាំងនោះ កំណត់​យក​កម្ពស់ ១,៧០ម៉ែត្រ ដែល​រូបចម្លាក់​នោះ​ធ្វើ​អំពី​ថ្មភ្នំ​ពណ៌​ខៀវ៕




© រក្សាសិទ្ធិដោយ thmeythmey.com