ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
១ឧសភា៖ លោក វន់ ពៅ ស្នើ​ឲ្យ​ក្រសួង​ពិនិត្យ​លក្ខខណ្ឌ​ការងារ និង​ទប់ស្កាត់​តម្លៃ​ទំនិញ
01, May 2015 , 9:54 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ នឹង​ជំរុញ​ឲ្យ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ពិចារណា​លើក​លក្ខខណ្ឌ​ការងារ​កម្មករ​បច្ចុប្បន្ន ជាពិសេស ជំរុញ​ឲ្យ​ក្រសួង​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​លេខ ១៨៩ ស្តីពី​សិទ្ធិ​អ្នកធ្វើការ​តាម​ផ្ទះ​ផងដែរ នៅ​ថ្ងៃទី ១ខែ​សភា ដែល​ត្រូវ​នឹង​​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ​។  ជាងនេះទៅទៀត​លោក វន់ ពៅ យល់ឃើញថា ពលរដ្ឋ​អ្នក​ប្រកបការងារ​ក្រៅ​ព័ន្ធ ដូចជា​វិស័យ​កាត់ដេរ អ្នកធ្វើការងារ​តាម​ផ្ទះ នៅតែ​ទទួលរង​ការរំលោភ​សិទ្ធិ​នៅឡើយ។ ចំណែកឯ​កម្រិតជីវភាព​របស់​ពួក​វិញ​មិនទាន់​ល្អប្រសើរ​នៅឡើយ​ទេ។ រដ្ឋាភិបាល​ត្រូវ​យកចិត្តទុកដាក់​អោយ​បានល្អ​សម្រាប់​ពួកគេ ជាពិសេស រដ្ឋាភិបាល​ត្រូវ​គ្រប់គ្រង​តម្លៃ​ទំនិញ​នៅលើ​ទីផ្សារ​ឲ្យ​ស្របតាម​ស្តង់ដារ មិនត្រូវ​ឲ្យ​មានការ​ដំឡើងថ្លៃ​តាម​អំពើ​ចិត្ត​នោះទេ។



ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង​លោក ទួន សុផល និង​លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដូចតទៅ៖

 

© រក្សាសិទ្ធិដោយ thmeythmey.com