ជាតិ
សង្គមជាតិ
អភិបាល​ខេត្តកំពង់ធំ​រៀបចំ​ពិធីបួងសួង​សុំ​សេចក្តីសុខឲ្យពលរដ្ឋ​ខ្លួន
27, Apr 2015 , 4:52 pm        
រូបភាព
ដោយ:
កំពង់ធំ៖ ព្រឹក​ថ្ងៃទី២៧ ខែមេសា នេះ ថ្នាក់ដឹកនាំ​ខេត្តកំពង់ធំ​បានរៀបចំ​ពិធីបួងសួង​សុំ​សេចក្តីសុខ​ជូន​ដល់​ប្រជាពលរដ្ឋ​របស់ខ្លួន។ ព្រះសង្ឃ​ចំនួន៣១៧អង្គ​ត្រូវបាន​និមន្ត​បិណ្ឌបាត និង​ប្រោះព្រំ​ដល់​ប្រជាជន ពិសេស​អ្នក​ដែល​ចូលរួម​ជាច្រើន​រយ​នាក់។



អភិបាលខេត្ត​កំពង់ធំ និង​ថ្នាក់ដឹកនាំ​ក្រុង​ស្ទឹងសែន​បានរួម​គ្នា​រៀបចំ​ពិធី​បែប​សាសនា​មួយ​នៅ​ព្រឹក​ថ្ងៃទី២៧មេសា​នេះ ដើម្បី​សុំ​សេចក្តីសុខ​ឲ្យ​ប្រជាពលរដ្ឋ​របស់ខ្លួន។ ពិធី​ដែល​ចាប់ផ្តើម​តាំងពី​រសៀល​ថ្ងៃអាទិត្យ ត្រូវបាន​រៀបចំ​ធ្វើ​នៅក្បែរ​ស្ពាន​ត្បូង​ចាម ក្នុង​សង្កាត់​ដំរី​ជាន់ខ្លា នៃ​ក្រុង​ស្ទឹងសែន។

អភិបាលរងក្រុង​ស្ទឹងសែន លោក ខែ​ក ផា បាន​អះអាង​ឲ្យ​ដឹងថា​ពិធីបួងសួង​សុំ​សេចក្តីសុខ​នេះ​មិន​ធ្លាប់មាន​ការរៀបចំ​ពីមុនមក​នោះទេ នៅក្នុង​ខេត្តកំពង់ធំ​នេះ បើទោះជា​ពិធី​តាមបែប​សាសនា​នេះ​ធ្លាប់​ត្រូវ​បានរៀបចំ​នៅក្នុង​ខេត្តសៀមរាប បាត់ដំបង និង​បន្ទាយមានជ័យ​ជាដើម​នោះ។

អភិបាលក្រុង​ស្ទឹងសែន លោក ហង់ សុ​ភី​ន បាន​រៀបរាប់​បន្ថែមថា ក្រៅពី​ពិធីរាប់បាត្រ​ព្រះសង្ឃ៣១៧អង្គ​ហើយ​នោះ ក៏មាន​ពិធី​បាំង​ស​ង្ស​កូ​ល​ឧទ្ទិស​កុសល​ជូន​ដល់​បុព្វការី​ជន​នានា ដែល​បាន​បូជាជីវិត​ក្នុង​ការពារ​ទឹកដី​ជូន​ជាតិ​មាតុភូមិ​ហើយក៏​បួងសួង​សុំ​សេចក្តីសុខក្សេមក្សាន្ត​ពី​វីរបុរស​ទាំងនោះ​វិញ​ដែរ។ ប្រជាពលរដ្ឋ​វិញ ពួកគេ​បាន​បានរៀបចំ​ដាក់​ទឹកមុខ​ផ្ទះ​សឹងគ្រប់ៗគ្នា​ដើម្បី​ទទួល​បានការ​ប្រោះព្រំ​ពី​ព្រះសង្ឃ​ទាំងនោះ៕



© រក្សាសិទ្ធិដោយ thmeythmey.com